ភ្នំពេញ ៖ យុវវ័យប្រុស-ស្រីចំនួន២ ក្រុម បានទាស់ពាក្យសម្តីគ្នា និង ប្រើពាក្យប្រមាតអាយុជីវិត ដោយសារតែ រឿងសើចចម្អកឡានចាស់បង្កការផ្ញាក់ផ្អើល យ៉ាងខ្លាំង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៣ និង៣០ នាទីយប់ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២២ នេះស្ថិតតាមបណ្តោយផ្លូវរដ្ធសភា ត្រង់ចំណុចខាងមុខ ក្លឹបកម្សាន្ត EPIC 1 ក្នុងសង្កាត់ទន្លេបាក់ ខណ្ឌចំការមន ។

យោងតាមសម្តីរបស់ភាគីយុវវ័យឡានមិនទំនើបបាននិយាយប្រាប់ពីដើមហេតុឲ្យបានដឹងថា ៖ រូបគេ និងមិត្តភក្តិនារី៣ នាក់ បាននាំគ្នាមករាំលេងនៅក្លឹប កម្សាន្តក្នុងក្លឹបមួយ កន្លែងក្នុងទឹកដីខណ្ឌចំការមន ។
លុះដល់វេលាម៉ោង ៣ ពួកគេក៏នាំគ្នា ចេញពីក្លឹបដើរទៅចំណតចតឡានគោលបំណងត្រឡប់ទៅផ្ទះវិញ ក៏បានជួបជាមួយភាគីយុវជនបុរសឡានទំនើបមួយក្រុម មានគ្នាចំនួន៤ នាក់ បើកឡានចំនួន ២ គ្រឿង៖
- រថយន្តទី១ម៉ាក Cammry HyBrid
- រថយន្ត ទី ២ ម៉ាក Toyota Pruis

ស្របពេលនោះផងដែរ ដោយហេតុរថយន្តភាគីយុវវ័យ ឡានមិនទំនើប បានដាក់ចតឡាន ពីខាងក្រោយឡានទំនើបភាគីម្ខាងទៀត ធ្វើឲ្យពិបាកបើកថយឡាន ចេញមកខាងក្រៅទើបយុវវ័យ ឡានទំនើប មានចិត្តខឹងយ៉ាងខ្លាំង ក៏បាននិយាយសើចចម្អកប្រមាថទៅខាងភាគីយុវវ័យឡានមិនទំនើបពោលថា ៖ (រថយន្ដ កញ្ចាស់ ) ថែមទាំងបោះពាក្យសម្តីមើលងាយប្រមាត ជីវិតទៀតផង ពោលថា ‘’ដកកាំភ្លើងមកបាញ់ក្បាលវា’’ យុវវ័យម្ខាងទៀតលឺពាក្យ ដូចច្នេះតូចចិត្ត ស្រែក ផ្អើលបង្កកើតជាជម្លោះ ទាស់ពាក្យសម្ដីជាមួយគ្នាយ៉ាងខ្លាំង បង្កការផ្ញាក់ផ្អើលដល់កម្លាំងសម្ថកិច្ច និងកងរាជអាវុធហត្ថ កំពុងចុះធ្វើការអន្តរាគមន៍ករណី ផ្ទុះ អាវុធរត់ទៅឃាត់រថយន្ត ភាគីឡានទំនើប ចំនួន ២គ្រឿង ដើម្បីធ្វើការឆែកឆេរ ត្រួតពិនិត្យខាងក្នុងរថយន្តទាំងពីរ ។
បន្ទាប់ពីសម្ថកិច្ច និងកងរាជអាវុធហត្ថ ធ្វើការឆែកឆេររថយន្តរួចហើយ ដោយមិនឃើញមានកាំភ្លើងអ្វីនោះទេ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សម្ថកិច្ច និង កងរាជអាវុធហត្ថបាននិយាយប្រាប់ឲ្យភាគីទាំងសងខាងនាំគ្នាបំបែកជួរ ទៅផ្ទះរៀងៗខ្លួនកុំឲ្យរំខាន ដល់សម្ថកិច្ច និង កងរាជអាវុធ កំពុងចុះធ្វើអន្តរាគមន៍ពាក់ព័ន្ធ ករណីផ្ទុះអាវុធ ៕
