នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ នេះខេមបូឌានព្រីមៀរលីគ បានសហការជាមួយក្រុមហ៊ុន Suzuki Motor Co., LTD of Cambodia បាន នាំយកម៉ូតូ (Suzuki) មួយគ្រឿង ទៅប្រគល់ជូន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅការិយាល័យ របស់ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៩ៈ៣០នាទីព្រឹកនេះ។

ដោយប្រគល់ជូនដោយលោក ISAO TERADA Managing Director ទៅកាន់ដំណាងរបស់ក្លិបព្រះខ័នរាជស្វាយរៀង លោក. ហ៊ាង ម៉េងហ៊ួ ប្រធានផ្នែកទីផ្សាររបស់ក្លិបផ្ទាល់។

រង្វាន់ម៉ូតូនេះគឺក្រុមហ៊ុន Suzuki Motor Co., LTD ផ្តល់ជូនក្លិប បាល់ទាត់ព្រះខ័នរាជស្វាយរៀង ដើម្បីប្រើប្រាស់ទូទៅនៅក្នុងក្លិបបាល់ទាត់របស់ព្រះខ័នរាជផ្ទាល់។

ក្រុមហ៊ុន Suzuki Motor Co., LTD នឹងបន្តផ្តល់ជូនក្លិបបាល់ទាត់ទាំងអស់ (៨ក្លិប) ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២៕

Share.