តារាចម្រៀងស្រី Taylor Swift និងមិត្តប្រុស Joe Alwyn បានសម្ងំរៀបការស្ងាត់ៗ ដែលពិធីប្រគល់ចិញ្ចៀនអ្នកទាំងពីរបានធ្វើឡើងតាំងពីប៉ុន្មានខែមុនមកម្ល៉េះ ប៉ុន្តែដំណឹងនេះទើបតែបែកធ្លាយឱ្យហ្វេនបានដឹងនាពេលថ្មីៗនេះប៉ុណ្ណោះ។
Taylor និង Joe បានចាប់ផ្ដើមស្គាល់និងសាងទំនាក់ទំនងជាមួយគ្នាចាប់តាំងពីខែឧសភាឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្តែចាប់តាំងពីសេពគប់គ្នានិងស្រលាញ់គ្នាមកគូស្នេហ៍តារាល្បីហាក់រក្សាទំនាក់ទំនងបែប Private មិនសូវជាបង្ហាញជាសាធារណៈនោះឡើយ។
សូមអាន៖ មិត្តប្រុស Taylor Swift ចេញមកទម្លាយបែបនេះក្រោយសេពគប់គ្នា៥ឆ្នាំបែប Private!

Joe Alwyn គឺជាតារាសម្ដែងសញ្ជាតិអង់គ្លេស ដែលស្នាដៃភាពយន្តដំបូងរបស់លោកបានចេញផ្សាយកាលពីឆ្នាំ២០១៦ ហើយស្នាដៃសិល្បៈថ្មីចុងក្រោយគឺការសម្ដែងក្នុងភាពយន្តទូរទស្សន៍ “Conversations with Friends” ។ តារាចម្រៀងស្រីនិងជាអ្នកនិពន្ធបទចម្រៀងវ័យ ៣០ ឆ្នាំរូបនេះ បានបង្ហាញតម្រុយឱ្យហ្វេនដឹងពីដំណឹងល្អនេះ តាមរយៈអាល់ប៊ុមចម្រៀងថ្មីៗរបស់នាងនៅឆ្នាំ ២០២០ ដែលចំណងជើងថា« Evermore» ។ នៅក្នុងនោះ នាងបានបង្ហាញក្នុងឈុតរ៉ូបកូនក្រមុំ ហើយអាល់ប៊ុមក៏មានការចូលរួមពីការតាក់តែងនិងរៀបរៀងពីលោក Joe Alwyn ផងដែរ។

តាមប្រភពដែលជិតស្និទ្ធជាមួយតារាសម្ដែង Joe Alwyn បានអះអាងថា ការៀបការរបស់ទាំងពីរ គឺមានក្រុមគ្រួសារ និងមិត្តស្និទ្ធស្នាលរបស់ពួកគេទេទើបដឹងរឿងនេះ សូម្បីតែការបង្ហាញចិញ្ចៀនរៀបការអ្នកទាំងពីរក៏មិនបង្ហាញនៅក្រៅឱ្យឃើញដែរ។ Taylor Swift នាងតែងពាក់ចិញ្ចៀនរៀបការនៅក្នុងផ្ទះ នឹងនៅពេលដែលមានកម្មវិធីក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ៕

ប្រភព៖ Mirror , Elle

