មុននេះបន្តិច សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ក្រោយចាកចេញពីស្ថានីយទូរទស្សន៍ CTN គេស្រាប់តែឃើញវត្តមានរបស់ក្រុមកំប្លែងនាយ ពែកមី ចូលមកជ្រកក្នុងទ្រនំថ្មីដែលមានឈ្មោះថា Yes Film Entertainment ។

តាមប្រភពលោក វ៉ាន់ បូរ៉ា បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា ៖ « រីករាយដែលបានរួមការងារជាមួយកំពូលតារាកំប្លែងរៀមច្បង
អរគុណក្រុមការងារ YES film សម្រាប់ការហត់នឿយរួមគ្នា»។
គេនៅមិនទាន់ដឹងថា ការចូលមកជ្រកក្នុងទ្រនំថ្មី មានកុងត្រារយៈពេលប៉ុន្មានឆ្នាំនោះទេ គឹមិនមានកុងត្រាក៏នៅមិនទាន់ដឹងឡើយ យើងនឹងជម្រាបជូនដំណឹងនេះនាពេលខាងមុខទៀត។




គួរឱ្យដឹងផងដែរថា Yes Film Entertainment ទើបតែលេចមុខឡើងនៅអំឡុងឆ្នាំ ២០២១ តាមរយៈការផលិតវីដេអូបែបអប់រំ និងកំប្លែង បង្ហោះនៅលើបណ្ដាញសង្គម។ វណ្ណកម្មថ្មីមួយនេះ បើទោះបីមានអាយុខ្ចីក៏ពិតមែន ក៏ប៉ុន្តែសន្ទុះនៃការគាំទ្រវិញ ក៏មិនចាញ់ដៃគូប្រកួតប្រជែងផ្នែកវីដេអូ ឬ Content Creator ដទៃទៀតប៉ុន្មានដែរ៕

