(ភ្នំពេញ)៖ ក្រុមឡានចង្កូតស្តាំប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវរង្វង់មូលគួរស្រូវទាំង៤ច្រកត្រង់ចំណុចរង្វង់មូលគួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន បង់ពន្ធនាំចូល រថយន្តចង្កូតស្ដាំដែលកំពុងមានចរាចរណ៍ក្នុងស្រុក ដោយមិនកែចង្កូត។

ការតវ៉ានេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ប្រកាសថា នឹងអនុវត្តវិធានការបង្ក្រាបយ៉ាង ម៉ឺងម៉ាត់ចំពោះរថយន្តចង្កូតស្តាំចំពោះចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ។ក្នុងនោះ រថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ តាមនីតិវិធីជា ធរមាន៕

Share.