ទើបតែវិលមកប្រឡូកសិល្បៈវិញ ក្រៅពីចេញបទចម្រៀង គេស្រាប់តែឃើញ ពូឃ្លាំង ចេញមកបង្ហោះគំនិតក្នុងការរួបទើបតែវិលមកប្រឡូកសិល្បៈវិញ ក្រៅពីចេញបទចម្រៀង គេស្រាប់តែឃើញ ពូឃ្លាំង ចេញមកបង្ហោះគំនិតក្នុងការរួបរួមគ្នាបញ្ឈប់ការបរិភោគសាច់សត្វសុនខ និងជួញដូរសាច់សុនខ។ លោកបានសង្កត់ធ្ងន់ថា គួរតែយកគម្រូដាក់វិធានការ​វិន័យ​ នឹងច្បាប់យ៉ាងតឹងរឹងដូចខេត្តសៀមរាប​។

ពូឃ្លាំងបានបង្ហោះនៅលើបណ្ដាញសង្គម ថែមទាំងភ្ជាប់ជាមួយរូបភាពសុនខ ថា «តោះពួកយើងនាំគ្នាបំផុសគំនិត​ នឹងរួមគំនិតសំរាប់អ្នកដែលស្រលាញ់សត្វសុនកទាំងអស់គ្នា​ ចូលរួមគ្នាបំផុសគំនិត​ ដោយការShare​ ពាក្យថា​ #សូមលុបបំបាត់ការលក់សាច់សុនក #សូមដាក់ទោសជនណាដែលបានទាក់សុនក»។

ពូកឃ្លាំងបានលើកឡើងបន្តទៀតថា ៖ «ខ្ញុំចង់អោយប្រទេសខ្មែរយើងទាំងមូល​ យកគំរូដាក់វិធានការ​វិន័យ​ នឹងច្បាប់យ៉ាងតឹងរឹងដូចខេត្តសៀមរាប​ តាមបទបញ្ជារបស់​ បង​ឧត្តម​ TEA Seiha/ទៀ សីហា​ អំពីរឿងសត្វសុនខខាងលើនេះ នឹង​មានការហាមឃាត់ទៅលើការលក់សាច់សុនខ​ ដែលខុសច្បាប់​ ជាមួយការដាក់ទោសទៅដល់​ អ្នកដែលដើរទាក់សុនក​ រាល់ថ្ងៃ​ ព្រោះនេះប្រៀបដូចជាអំពើចោរកម្មដែលលួចរបស់គេដូចគ្នា សុនកប្រៀបដូចជាសមាជិកគ្រួសារ​ នឹងទ្រព្យសម្បត្តិកឯកជន​របស់អ្នកដែលស្រលាញ់​តែត្រូវគេលួចទាក់ទៅបាត់​»។

ចុងក្រោយពូឃ្លាំងបានចោទជាសំណួរដើម្បីឱ្យជនត្រិះរិះពិចារណា តើគួរតែបន្តទ្រាំទទួលយកភាពអយុត្តិធម៌នេះទៀតដែលទេ? លោកថា លោករីករាយនឹងធ្វើការជាមួយក្រុមអ្នកស្រលាញ់សត្វ​ ក៏ដូចជាអង្គការដែលពាក់ព័ន្ធ​រឿងសត្វសុនកនេះ​ ជួយក្នុងការបំផុសគំនិត​ ព្រមទាំងការផ្សព្វផ្សាយអោយរឿងនេះ​ មានអ្នកយល់​ គាំទ្រកាន់តែច្រើន៕

Share.