អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹកវណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឈានទៅបង្ក្រាបករណីប៉ុនប៉ង ផលិតកែច្នៃគ្រឿងញៀនជាង ១៤តោន និងចាប់ខ្លួនជនជនជាតិចិនតៃវ៉ាន់ ៦នាក់ នៅខេត្តព្រះសីហនុ

កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥:០០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនិយ៍ទោ សារី បុត្រសត្យា .លោក វរសេនិយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនីនាយការិយាល័យ(ក១០) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ និង បង្ក្រាប ទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២ទីតាំង ៖
-ទីតាំងទី១: នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
-ទីតាំងទី២: នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


☆លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ០៦នាក់:
១-ឈ្មោះ ZEN MING JIAN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។
២-ឈ្មោះ LING YAN HONG ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។
៣-ឈ្មោះ CHAI YU ZHONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។
៤-ឈ្មោះ CHEN WEI YAO ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។
៥-ឈ្មោះ CHEN DE YAN ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។
៦-ឈ្មោះ LI CHONG HUI ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។

ខ-វត្ថុតាងចាប់យកបាន :
-សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង១៦០គីឡូក្រាម។
-ឧបករណ៍ សម្ភារ:កែច្នៃផលិត រួមមានដូចខាងក្រោម :
១-ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង។
២-កែវប្រតិកម្មចំនួន០៧គ្រឿង
៣-ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង
៤-ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង។
៥-កញ្រ្ចែងមួយចំនួន។
៦-ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង។
៧-ធុងមួយចំនួន។
៨-ជីឡៅចំនួន១០ជីឡៅ។
៩-ម៉ូទ័រក្រឡុកចំនួន០១គ្រឿង។
១០-សំបកធុង២៩៨សំបក។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕
