ខាងផលិតកម្ម YG បានប្រកាសពីការវិលត្រឡប់របស់ក្រុមចម្រៀង BLACKPINK ក្នុងការប្រគំន្ត្រីទេសចរណ៍នៅខែសីហា ខាងមុខនេះ។ យ៉ាងណាមិញ ក្រុមចម្រៀង BLACKPINK កំពុងត្រៀមផលិតបទចម្រៀងច្រើនបទសម្រាប់អាល់ប៊ុមថ្មីរបស់ពួកគេនារដូវក្ដៅនេះ។

ផលិតកម្ម YG Entertainment ចេញសេចក្ដីថ្លែងការណ៍មួយថា បទចម្រៀងជាច្រើនបទចេញពីស្ទាយរបស់ក្រុមចម្រៀង BLACKPINK កំពុងរៀបចំជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងអស់រយៈពេលជាយូរមកហើយ។ BLACKPINK នឹងចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោកដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមចម្រៀងនារី K-Pop នៅចុងឆ្នាំនេះ រួមជាមួយនឹងការត្រលប់មកវិញរបស់ពួកគេ ដើម្បីពង្រីកទំនាក់ទំនងរបស់ពួកគេ ទៅកាន់អ្នកគាំទ្រជុំវិញពិភពលោក។ ផលិតកម្មនឹងបន្តគម្រោងខ្នាតធំនេះសម្រាប់ក្រុមដទៃផ្សេងទៀតផងដែរ។

ដោយឡែក ក្រុមចម្រៀង BLACKPINK បានខកខានចេញបទចម្រៀងអស់រយៈពេល១ឆ្នាំ ១០ខែ ដោយសារការអុកឡុករបស់ជំងឺកូវីដ១៩ នៅប្រទេសកូរ៉េ បន្ទាប់ពីចេញអាល់ប៊ុមចម្រៀងចុងក្រោយមានចំណងជើងថា« THE ALBUM »៕

