ភ្នំពេញ៖យុវជន២ក្រុមមានជម្លោះគ្នារឿងចតម៉ូតូនៅមុខផ្ទះ រហូតឈានដល់មាន ជម្លោះ វាយតប គប់ ដបស្រា បណ្តាល ឲ្យ បុរស ចំនួន ៣ នាក់ រងរបួស ។
ហេតុ ការណ៍នេះ បានកើតឡើងនៅ វេ លា ម៉ោង ១ និង ៤៥ នាទី យប់ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៦ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិត តាម បណ្ដោយ ផ្លូវ ៣៦៧ កែង ផ្លូវ ១៦៣ ក្នុង សង្កាត់ បឹងកេងកង ទី ៣ ខណ្ឌ បឹងកេងកង ។

ជនរងគ្រោះបានឲ្យដឹងថា នៅ មុន ពេលកើត ហេតុ គេ បានឃើញ យុវជន ចំនួន មួយ ក្រុម បាន នាំគ្នា មក ផឹកស៊ី នៅហាង ស្លាក យីហោ (អង្គរ ជ័យ ) ដោហយមាន សំឡេងចាក់ បាស់លាន់ ខ្លាំ ង ៗ ស្រែក ឡូឡា បង្ក ជាចលាចល អសន្តិសុខ សណ្តាប់ ធ្នាប់ សង្គម ។

យុវជន បង្ក បាន យក ម៉ូតូ មក ចត នៅ ខាង មុខ ផ្ទះ ប្រជាពលរដ្ឋ ធ្វើ ឲ្យ ពិបាក ធ្វើ ដំណើរតាម ច្រ ក ផ្លូវ ចេញ ចូលទើប បុរស ជន រង គ្រោះ បានដើរ ទៅ ប្រាប់ ឲ្យ ជួយ សម្រួល ម៉ូតូ ចេញពីខាង មុខ ផ្ទះ ដើម្បី ស្រួល ចូល ផ្ទះ ។ ស្រប ពេល ភ្លាមៗ នោះ ផងដែរ ក៏លេច មុខ យុវជន បង្កមួយក្រុម បាន ចេញ មក ខាង ក្រៅ ស្រែក ឡូឡារហូត កើតជា ជម្លោះ ហិង្សា វាយតប់ ថែម ទាំង យក មួក សុវត្ថិភាព និង ដប ស្រា វៃ ទៅ លេី ភាគី រង គ្រោះ ចំនួន ៣ នាក់ បណ្តាល ឲ្យ រង របួស ធ្ងន់ធ្ងរ បែក ក្បាល ហូរ ឈាម ស្រោច ពេញ ខ្លួន ។

បន្ទាប់ ពី កេីត ហេតុ យុវជនបង្ក មួយក្រុម ដែល ធ្វើ សកម្មភាព វៃ ភាគី ជនរងគ្រោះ នោះបាននាំគ្នាយក ម៉ូតូរួច ជិះ គេច ខ្លួន ចេញ ពី កន្លែង កើត ហេតុ បាត់ ស្រមោល ។
ហេតុការណ៍ មួយ នេះ បង្ក ការ ផ្ញាក់ ផ្អើល ដល់ កម្លាំង កងរាជ អាវុធ ហត្ថ និង កម្លាំង សមត្ថកិច្ច មូលដ្ឋាន ចុះ មក ធ្វើ ការ អន្តរាគមន៍ ភ្លាមៗ ។
ក្រោយ ពេល កេីតហេតុ សមត្ថកិច្ច មូលដ្ឋាន និង កងរាជ អាវុធ ហត្ថ បាន នាំ ជនរងគ្រោះ ទាំង ៣ នាក់ ទៅ ដាក់ ពាក្យ បណ្ដឹង ដេីម្បី ឲ្យ សម្ថកិច្ច ជំនាញ និង កម្លាំង កងរាជ អាវុធហត្ថ ឆែកកាំមេរ៉ា សុវត្ថិភាព រួច បន្ត ស្រាវជ្រាវរកជន បង្ក យក មក ផ្តន្ទា ទោស ទៅ តាម នីតិវិធី៕
អត្ថបទ៖លី សុភ័ស្ត
