ភ្នំពេញ៖រថយន្តស៊េរីទំនើបម៉ាក BMW បើកបំពានភ្លើងសញ្ញា ស្តុប  ត្រូវ បានរថយន្តកូរ៉េ ដឹកទឹកកក  បុកចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាង ដំណំ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២២ ស្ថិត ត្រង់ ចំណុច ច្រមុះ ជ្រូក ស្តុបក្បាលថ្នល់ក្នុងសង្កាត់ផ្សារដេីមស្កូវខណ្ឌ ចំការមន ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលកើតហេតុ  គេ បានឃើញរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ ប្រផេះ  មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AN-9728 បើកដោយបុរសជនជាតិបរទេស ១ក្រុម   ធ្វើ ដំណើរតាម បណ្តោយ ផ្លូវ ៦០ម៉ែត្រ  ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង  ។

លុះ ពេល ធ្វើ ដំណើរ មក ដល់ ត្រង់ ចំណុច កេីត ហេតុ ស្តុប ក្បាល ថ្នល់  ដោយ បេីក បំពាន ភ្លើង សញ្ញា ស្តុប ក្រហម  ក៏ ត្រូវ បាន រថយន្ត កូរ៉េ  ប្រភេទ ដឹក ទឹក កក  មួយ គ្រឿង  ពណ៌ ស  ពាក់ ស្លាកលេខ ភ្នំពេញ  2R-5828បើក បរ ដោយ បុរ ស ម្នាក់  ធ្វើ ដំណើរមក ពី ស្ពាន ច្បារ អំពៅ ឆ្ពោះ ទៅ បណ្តោយ ផ្លូវ ២៧១  បុក ចំពីចំហៀង ពេញ ទំហឹង  បណ្ដាល ឲ្យ រថយន្ត ស៊េរី ទំនើប ម៉ាក BMW ទទួល រង ការ ខូច ខាត ចំផ្នែក ខាង មុខ ចំហៀង ខាង ស្តាំ ស្ទើរ ទាំង ស្រុង  ។ ចំណែក ឯ រថយន្ត ដឹក ទឹក កកវិញ  រង ការ ខូចខាត ចំផ្នែក ខាង មុខ យ៉ាង ដំណំ ផងដែរ ។

បន្ទាប់ពីកើតហេតុក៏មានវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំង  កន្លែងកើតហេតុរួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការត្រួតពិនិត្យបន្ថែមទៀតផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុភាគីទាំងសងខាងបាន  ធ្វើការសម្របសម្រួលចរចាគ្នា បញ្ចប់រឿង  ដោយភាគីម្ចាស់រថយន្តស៊េរីទំនើបម៉ាក BMW  សងថ្លៃខូចខាតចំនួន ១០០ ដុល្លារទៅឲ្យភាគីម្ចាស់រថយន្តដឹកទឹកកក  ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖លី សុភ័ស្ត

Share.