មុននេះបន្តិច គេបានឃើញ Admin ជីងចក់​ បង្ហោះរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យឃើញថា លោកបានទទួលពរជ័យ សិរីមង្គល ពីការប្រោះព្រំពីលោក ហ៊ុន​ ស៊ីណាត​ ដែលជាចាស់ទុំ។ លោក ជឿន ប៊ុន ហាក់ដូចជារីកមុខញញឹមស្រស់ឡើងវិញ ក្រោយពីជួបរឿងផ្ទួនកន្លងមកនេះ។

លោក ជឿន ប៊ុនចក់ បានបង្ហោះសាររៀបរាប់ថា ៖ «ថ្ងៃសិល៍ ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយដោយបានលោកអ៊ុំជាទីគោរពស្រលាញ់ ប្រោះព្រំលើករាសីអោយក្មួយ🙏 ក្មួយមានតែម្រាមដៃដប់សំពះអរគុណលោកអ៊ុំនឹងក្រុមគ្រួសារលោកអ៊ុំទាំងអស់🙏❤️»។

ដូចដឹងហើយថា Admin ជីងចក់​ ចាប់ប្រឡូកអាជីពជាអ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ និងជាតារាTik Tok រួមទាំង Instagram ដែលមានការគាំទ្រច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម។ ទេពកោស្យលរបស់លោកបានស្ដារជីវភាពជីវិតប្រចាំថ្ងៃឱ្យមានភាពធូរធា។ តែជាអកុសល ក្រោយរៀបការហើយលោកជួបបញ្ហាជីវិតដូចព្យុះភ្លៀងមួយមេធំ ក្នុងនោះមានទាំងរឿងហែកហួរនៅលើបណ្ដាញសង្គមពីសំណាក់អតីតភរិយា ដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះមួយកម្រិត៕

Share.