ភ្នំពេញ៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនបាននាំយកទៅសាកសួរពាក់ព័ន្ធនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី ៦ខែកក្កដាឆ្នាំ ២០២២នៅតាម ផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៤ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ មី ឡុង អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។ ទី២ឈ្មោះ អុិន សុភាព ភេទស្រី អាយុ៣៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ពងទឹកខណ្ឌដង្កោ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ លោកបានបញ្ជាកម្លាំងឲ្យជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ៣ ស្រាប់តែ មកដល់ចំណុចកើតហេតុក៏បានឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1DY-4502 ដោយឌុបនារីម្នាក់នៅខាងក្រោយ។ ដោយមានការសង្ស័យ សមត្ថកិច្ច ក៏បានហៅឈប់និងបានឆែកឆេររកបានរកឃើញថ្នាំញៀនចំនួន ៥កញ្ចប់ធំ និងជញ្ជីងអេឡិត្រូនិច ១គ្រឿង។សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ យកមកសាកសួនៅប៉ុស្តិនគរបាលស្ទឹងមានជ័យទី ៣។សម្ភារៈដែលសមត្ថកិច្ចដកហូតបានរួមមានម៉ូតូហុងដាឌ្រីម សង់ចំនួន មួយគ្រឿង និងថ្នាំញៀនចំនួន ៥ កញ្ចប់ធំ រួមទាំងជញ្ជីងអេឡិចត្រូនិចមួយគ្រឿង ។

ក្រោយការចាប់ខ្លួននោះ ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យទី ៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តនីតិវិធី៕
