បន្ទាយមានជ័យ៖កម្លាំងកងពលតូចថ្មើជើងលេខ៥១មានទំនាស់ពាក្យសំដីជាមួយកម្លាំង  នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនរឿងរើតង់ចេញមិនប្រាប់នៅរសៀលថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ទំនាស់ពា្យសម្តីនោះ បានកើតឡើង រហូត ដល់ មានការគំរាមប្រើប្រាស់អាវុធថែមទៀត បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ដែល ធ្វើ ដំណើរចេញចូលតាមច្រកអន្តរជាតិមួយនេះ ផងដែរ។

ក្រោយមានការទាស់សំដីគ្នារវាងកម្លាំងឈរជើងទាំងពីរនៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេឃើញកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រមាណជាង១០នាក់ បានចុះទៅ អន្តរាគមន៍ និងសម្របសម្រួលរហូតដល់ភាគីទាំងសងខាងដើរចូលទៅកាន់កន្លែងរៀងៗ ខ្លួន។

ចំពោះដើមចមនៃទំនាស់គឺបណ្តាលមកពីមន្ត្រីនគរបាលអន្តោប្រវេសន៍បានរុះរើតង់កន្លែង អង្គុយយាមដែលមានតាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩ដោយមិនប្រាប់កងពលថ្មើរ ជើង និងបណ្តាលឲ្យកងកម្លាំងក្នុងអង្គភាពនេះ គ្មានកន្លែងអង្គុយយាម ទើបសួរនាំទើប កើតជាទំនាស់ពាក្យសំដីឡើង។

មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ទំនាស់រវាងកម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាមួយកម្លាំងយោធា កងពល តូចលេខ៥១ ពិតជាកើតមានពិតម៉ែនគ្រាន់តែជាទំនាស់ពាក្យសំដីមិនទាន់ប្រឈម មុខដាក់គ្នានោះទេ៕

អត្ថបទ៖ភ្នាក់ងារបន្ទាយមានជ័យ

Share.