សាលាតម្រង់ទិសបាល់ទាត់ខេត្តប៉ៃលិន មានគម្រោងរៀបចំការប្រកួតបាល់ទាត់សម្រាប់យុវជន ដែលមានឈ្មោះថា Pailin League Youth 2022។ ក្នុងគោលបំណង់លើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា និងបំផុសគំនិតយុវជនខេត្តប៉ៃលិនឲ្យចូលរួមក្នុងវិស័យបាល់ទាត់ ព្រមទាំងអោយយុវជនចៀសឆ្ងាយពីគ្រឿងញៀវ។

សម្រាប់ការជ្រើសរើសកីឡាករ និងកីឡាការនីជាថ្នាលសម្រាប់ខេត្តក្រុមដែលត្រូវចូលរួមប្រកួត
– ផ្នែកបុរស៖ អាយុក្រោម១០ឆ្នាំ, អាយុក្រោម១៣ឆ្នាំ, អាយុក្រោម១៥ឆ្នាំ និង អាយុក្រោម១៨ឆ្នាំ
– ផ្នែកនារី៖ អាយុក្រោម១៨ឆ្នាំ

អាស្រ័យដូចបានជម្រាបជូនខាងលើ សាលាតម្រង់ទិសខេត្តប៉ៃលិន សូមគោរពជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា លោក លោកស្រី អង្គការជាតិ អន្តរជាតិ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន សូមចូលរួមគាំទ្រជាថវិកា ជាសម្ភារៈក្តី ដើម្បីឲ្យការរៀបចំការប្រកួតនេះដំណើរការទៅបានដោយរលូន៕

***សូមអរគុណលេខទូរស័ព្ទទំនាក់ទំនង៖ 090 33 88 18/061 84 79 79

Share.