ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្តល់សិទ្ធលក់កញ្ចប់សេវាកម្ម កម្មវិធី ” កម្ពុជាផ្ទះទី២របស់ខ្ញុំ ” ជាផ្លូវការ បានប្រព្រឹត្តិឡើងក្រោមអធិបតីភាព ឯកឧត្តម នូវ សុខភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ និងតំណាងអោយក្រុម ហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច បានធ្វើ និង អ្នកនាង សឺរ៉ែន (Sharen Liew) លោក ហ្វីលិច យ៉ុង (Felix Youg) ដែលតំណាងអោយក្រុមហ៊ុន ហ្គោដិន(ខេមបូឌា)សេនជូរី ប្រផឺធី ឯ.ក (GC Property) ព្រមទាំងវត្តមាន របស់អ្នកសារព័ត៌មានជាច្រើនទៀត នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យ ក្រុមហ៊ុន GC-Property ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃកម្ពុជា បានបង្កើតច្បាប់ អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេស ចូលមកប្រទេសកម្ពុជា។ នាពេលនោះ ផែនការដែលបង្កើតឡើងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយបាន ក្លាយជាកម្លាំងស្របទាញ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងស្រុក និងបានបង្កើន នូវកម្រិត GDP នៃប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ(1994-2018) ជាមួយនឹងលទ្ធផល គួរឲ្យភ្ញាក់ផ្អើល។ តែយ៉ាងណា ដោយសារតែប្រព័ន្ធគ្រប់គ្រង នាពេលនោះ មិនទាន់មានភាពលំអិតនៅឡើយ ដូច្នេះមានក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនបានឆ្លៀតឳកាសឆបោក ចំពោះការរត់ការអន្ត ប្រវេសន៍ បណ្តាលឲ្យមានករណី ឆបោកអន្តោប្រវេសន៍ជាច្រើន នាពេលនោះ។

បន្ទាប់ពីឆ្លងកាត់ ការពិភាក្សានិងត្រួតពិនិត្យ យ៉ាងលម្អិត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងមហាផ្ទៃ បានយល់ឃើញថា នេះជាពេលវេលាដ៏សាកសមបំផុត ក្នុងការអនុវត្តន៍ ជំហានដំបូង នៃច្បាប់អន្តោប្រវេសន៍ថ្មីនេះ។ ដូច្នេះក្រសួងមហាផ្ទៃតាមរយៈ អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ បានសម្រេច ប្រកាសគាំទ្រនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ“ជាផ្លូវការ។

*ចំពោះអ្នកដែលបានចុះឈ្មោះ ជាមួយនឹងកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ នឹងទទួលបានសេវាកម្ម ពិសេសៗជាច្រើន សម្រាប់ការរស់នៅ និងអាជីវកម្មរបស់ខ្លួន រួមមានកញ្ចប់ទិដ្ឋការមាស រយៈពេល១០ឆ្នាំ លើសពីនេះក្រុមហ៊ុននឹងជួយសម្របសម្រួល ក្នុងការអភិវឌ្ឍន៍អាជីវកម្ម របស់សមាជិក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ការបង់ពន្ធអាករ គឺបន្ទាប់ពីចូលជាសមាជិក កម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ នឹងការចុះបញ្ជីពាណិជ្ជកម្ម ជាដើម។ ហើយអ្វីដែលកាន់តែពិសេសនោះ ជនបរទេសឬវិនិយោគិនទាំងឡាយ អាចស្នើសុំលិខិតឆ្លងដែន ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីរយះពេល៥ឆ្នាំថែមទៀតផង៕

Share.