អតីត Miss Grand Cambodia 2021 គឺកញ្ញា ប៉ូ គឹមថេងសុតធីតា គេស្រាប់តែឃើញនៅបង្ហោះសារ រួមទាំងវីដេអូជាសាធារណៈឱ្យមហាជនបានដឹងថា ពេលនេះនាងកំពុងរងភាពអយុត្តិធម៌ នៅពេលដែលអភិបាលខណ្ឌឫស្សីកែវ បានលើកកងកំលាំងមកកាប់គាស់ បំផ្លាញដើមឈឺ វាយបំបាក់របង និងរបស់ទ្រព្យផ្សេងទៀតនៅក្នុងហាងរបស់កញ្ញា។ តាមវីដេអូដែលកញ្ញាបានបង្ហោះ គេបានលឺសំឡេងកញ្ញាស្រែកអំពាវនាវរកយុត្តិធម៌ និងអំពាវនាវឱ្យមហាជនចែករំលែកបន្តពីដំណឹងនេះ។

កញ្ញា ប៉ូ គីមថេងសុតធីតា បានរៀបរាប់នៅលើហ្វេសប៊ុកថា សុំអ្នកសារព័ត៌មានជួយចុះពីព័ត៌មានមួយនេះឱ្យនាងផង ដើម្បីឱ្យបានដឹងលឺ ដល់សម្តេចពុក (សម្ដេចតេជោ) ដោយកញ្ញា ប៉ូ គឹមថេងសុតធីតា សូមបង្ហោះព័ត៌មាននេះជាសាធារណៈ ដើម្បីស្វែងរកយុត្តធម៍សម្រាប់ខ្លួននាងផ្ទាល់។ នាងថា នាងត្រូវបានទទួលការធ្វើបាប និងបំផ្លាញទ្រព្យសម្បិត្តិរបស់នាងជាច្រើនលើកច្រើនសារពី អភិបាលខណ្ឌឫស្សីកែវ ដោយពួកគេបានលើកកំលាំងមកកាប់គាស់ បំផ្លាញដើមឈឺ របង និងរបស់ទ្រព្យផ្សេងទៀតនៅក្នុងហាងរបស់នាងដោយមិនមានលិខិតអនុញ្ញាត្រឹមត្រូវ ជាច្រើនលើ ច្រើនសារ។ នាងបន្តថា នាងជាពលរដ្ឋស្របច្បាប់ សាងសងលើដីរបស់ខ្លួនស្រប់ច្បាប់ កំពុងតែទទួលរងភាពអយុត្តធម៌ច្រើនលើកច្រើនសារ ចំពោះការដែលបិទសិទ្ធហាមនៅក្នុងការសាងសង់ ។

សុតធីតា បានបញ្ជាក់ទៀតថា នេះជាវីដេអូរភ័ស្តតាងបញ្ចាក់ពាក់ទង្វើដែលពួកគេបានធ្វើមកលើប្រជាជនក្នុងសហគមន៍រួមទាំងរូបនាង តែមិនមែនលើកទី១ទេ ដែលពួកគាត់មកធ្វើបែបនេះ គឺច្រើនលើកមកហើយ
ប៉ុន្តែលើកនេះនាងមករាងយឺតទើបថតបានតែពាក់កណ្តាល ហើយនាងក៏ទទួលបានការគំរាមគំហែងពីពួកគេម្តងទៀតថា ពួកគាត់និងមកស្អែកម្តងទៀត ទើបនាងដាច់ចិត្តផុសដើម្បីកាពារសុវត្តិភាពរបស់នាងនិង
ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាង🙏។ ធីតា សង្កត់ធ្ងន់ថា នាងនឹងយកវីដេអូជាច្រើនទៀតពីប្រជាជនដែលមានជាភ័ស្តតាងពេលដែលពួកគេ បំផ្លាញទ្រព្យសម្បត្តិរបស់នាងនិង ប្រើប្រាស់ហិង្សាលើប្រជាជនក្នុងសហគមន៍។
នាងថា សុំផ្តល់យុត្តិធម៌សម្រាប់ប្រជាជនស្លូតត្រង់ក្នុងសហគមន៍នាងផង ហើយនាងផុសនេះដើម្បីឱ្យដឹងពីសុវត្តិភាពរបស់នាងដូចគ្នា មើលមិនឃើញទេថា ស្អែកនិងមានរឿងអ្វី ព្រោះនាងជាពលរដ្ធស្របច្បាប់ សុំទទួលបានសិទ្ធពេញលេញក្នុងការរស់នៅផង ។ អតីត Miss Grand Cambodia 2021 រូបនេះបានសុំអំពាវនាវដល់សម្តេចសម្ដេចតេជោឱ្យជួយក្នុងរឿងនេះ។

គេនៅចាំបានថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ កញ្ញា ប៉ូ គឹមថេងសុតធីតា ក៏បានបង្ហោះសំណេរឱ្យដឹងពីការចុះមកបំផ្លាញទ្រព្យសម្បត្តិរបស់កញ្ញានៅក្នុងដីសម្បែងគ្រួសារខ្លួន ដោយអាងថា មានបុរសម្នាក់យកឈ្មោះរបស់ប៉ូលិសខណ្ឌជាខ្នង ទាំងដែលគ្មានដីកាច្បាស់លាស់។ ក្រោយមកទៀត នៅថ្ងៃទី ៩ ខែមិថុនា នេះ នាងក៏បង្ហោះសារម្ដងទៀត បញ្ជាក់ថា មានការរំខាន និងបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួសារនាងជាលើកទី ២។
ក្រោយការបង្ហោះភ្លាមៗ ហ្វេនអ្នកគាំទ្រតារាស្រីរូបនេះ ក៏មានការព្រួយបារម្ភពីកញ្ញា និងបានដេញសួរនាំដើមហេតុពីកញ្ញា នោះក៏ព្រោះតែ គេកម្រឃើញបវរកញ្ញារូបនេះ មានបញ្ហាអ្វីនៅលើហ្វេសប៊ុករហូតដល់រងភាពអយុត្តិធម៌បែបនេះ៕



