ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហតេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ជិះម៉ូតូ suzuki វេវពណ៌ខ្មៅមួយគរឿង ពាក់ស្លាកលេខភ្នំពេញ 1BI-4175 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត លុះធ្វើដំណើរមកដល់មុខចំណុចកើតហេតុ ក៏ស៊ីញ៉ូបត់ឆ្វេង ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1JG-236 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតមកលិច មកបុកពេញទំហឹងចំពាក់កណ្ដាលម៉ូតូ បណ្ដាលឲ្យដួលរាយប៉ាយពេញផ្លូវ ម៉ូតូរងការធ្វើការទាំងសងខាង ចំណែកឯអ្នកបើកបរម៉ូតូឌ្រីមសង់ រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ឯអ្នកបើកបរម៉ូតូ suzuki វេវបានបាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុ។ សពជនរងគ្រោះ​មានឈ្មោះ យ៉ូន ចិន អាយុ ៣០ ឆ្នាំ មុខរបរស្នាក់នៅផ្ទះ។ មានស្រុកកំណើតឯស្រុងអង្គរជ័យ ខេត្តកំពត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 11:30 យប់ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022 នៅតាមបណ្ដោយផ្លូវវេងស្រង ក្នុងសង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោក ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចនាំយកម៉ូតូគ្រឿង យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែកសពបុរសរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

Share.