ពិធីករល្បីឈ្មោះម្នាក់ក្នុងកម្មវិធី Boy One Bantheing បានទម្លាយពីរឿងរ៉ាវរបស់ Wier និង Bella តើបែកគ្នាតាំងពីពេលណា? មូលហេតុអ្វី?និងរឿងរ៉ាវលាក់លៀមបែបណាខ្លះមុនរៀបការ? ដែលវីដេអូនោះកំពុងតែបង្កការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម​ TikTok។

មុននេះ Wier បានចេញមកប្រកាសដំណឹងល្អថាលោកត្រៀមរៀបការជាមួយតារាស្រី Vicky ជាកូនស្រី​សែស្រឡាយជាអ្នករកស៊ីជំនួញធំ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងទីក្រុងទេពមហានគរ ដោយរៀបចំកម្មវិធីតូចមួយដែលមានតែគ្រួសារ និងមិត្តភ័ក្ដស្និទ្ធស្នាលចូលរួមតែប៉ុណ្ណោះ។ បន្ទាប់ពីរៀបការតារាប្រុសរូបនេះគ្រោងនឹងយកកូនភ្លាមៗ ដោយ Wier ផ្ដល់បទសម្ភាសន៍ថា លោកបានសេពគប់ស្ងាត់ៗជាមួយតារាស្រី Vicky បានរយៈពេលមួយឆ្នាំមកហើយ និងមិនចង់ចំណាយពេលយូរជាងនេះ។

តារាប្រុសរូបនេះបានបញ្ជាក់ទៀតថា ខ្លួនលោកស្គាល់គ្នាជាងមួយឆ្នាំមកហើយជាមួយមិត្តស្រីថ្មី និងបានមើលចិត្តគ្នាមកច្រើនដងដែរ ប៉ុន្តែអ្នកគាំទ្រសង្ស័យថាតាំងពីពេលប្រកាសដំណឹងបែកផ្លូវគ្នាជាមួយ Bella មកម្លេះ មិនទាន់បានមួយឆ្នាំទេ រឿង​នេះធ្វើឱ្យកាន់តែសង្ស័យថា តើ Wier និង Bella បែកគ្នាយូរឆ្នាំមកហើយមែនទេ?

នៅទីបំផុត អ្នកលេងបណ្ដាញសង្គមបានចែករំលែកវីដេអូ ពិធីករល្បីឈ្មោះម្នាក់ក្នុងកម្មវិធី Boy One Bantheing ដែលចេញមុខមកវែកញែកថា កាលពីកន្លងទៅ Wier និង Bella មុនពេលធ្លាយដំណឹងចែកផ្លូវគ្នាថ្មីៗនេះ នៅក្នុងនោះមានចំណុចគួរឱ្យសង្ស័យច្រើន «ចែកផ្លូវគ្នាយូរហើយ ប៉ុន្តែទើបមកបកស្រាយពីការប្រាប់អ្នកសារព័ត៌មាន។ មុនពេលបញ្ចប់ទំនាក់ទំនងនៅឆ្នាំទី 10 Wier និង Bella ស្រឡាញ់គ្នាអស់រយៈពេល 9 ឆ្នាំ ដែលរាប់ 364 ថ្ងៃពេញ ព្រោះនៅថ្ងៃទី 2 ធ្នូ គឺជាខួបគម្រប់ 10 ឆ្នាំនៃសេចក្ដីស្នេហាពួកគេ។ ចុះហេតុអ្វី Wier ស្គាល់គ្នាជាមួយមិត្តស្រីថ្មីបាន១ឆ្នាំ?»។

ពិធីកររូបនោះបានដាក់ការសង្ស័យទៀតថា ទោះបីជាការបញ្ចប់ទំនាក់ទំនងក៏ដោយ តើតាំង​ពី​ខែ​កញ្ញា តុលា វិច្ឆិកា 2021 មកឬយ៉ាងណា? មានខ្លះលើកឡើងថា អ្នកទាំងពីរបែកគ្នាយូរហើយ ប៉ុន្ដែមិនទាន់បញ្ចេញឱ្យដឹង ព្រោះដោយសារអ្នកទាំងពីរជាប់កុងត្រាជាអ្នកតំណាងផលិត ថ្នាំដុសធ្មេញ និងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកថៃ​ ទើបជាហេតុមិនទាន់ទម្លាយរឿងបែកគ្នានេះ។ ចំនុចក៏ជាអ្វីដែលអ្នកគាំទ្រលើកមកពិចារណាអំពីទំនាក់ទំនងស្នេហារបស់ Wier និង Bella បានសេចក្ដីថា បែកគ្នាមួយឆ្នាំមុនមែនទេ?

Share.