យោងតាម​ការ​ផ្សាយ​របស់សារព័ត៌មាន​ ថៃ Komchatleuk បាន​ឱ្យ​ដឹង​ថា​ម្ដា​យតារាស្រីតេងម៉ូ​​ បាន​ដាក់​លិខិត​ស្នើ​សុំ​ដក​ពាក្យ​ប្ដឹង​រឿង​ក្ដី​ស្លា..ប់របស់​កូន​ស្រី​រួចរាល​ហើយ។

មុន​នេះ ប្រធានសមាគម​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ពី​បទលើ្មសព្រហ្មទណ្ឌ លោក អច្ឆរិយៈ បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​ប្ដឹង​បុគ្គល ដែល​ឡើង​លើ​អូប័រ​ជាមួយ​នឹង​តេងម៉ូ ពី​បទ​ សម្លា..ប់ហើយ​បំផ្លាញ​ភស្តុតាង ប៉ុន្តែ​ម្ដាយ​របស់​សព​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ដាក់​ឯកសារ​ដក​សិទ្ធិ​ចេញ ព្រោះ​មើល​ឃើញ​ថា​ជា​ការ​ធ្វើ​ដោយ​ចិត្ត​ឯង​ មិន​បាន​ជូន​ដំណឹង​ឱ្យ​លោក​ស្រី និង​ក្រុម​មេធាវី​​បាន​ដឹង​។

ថ្មីៗ​នេះ​មាន​សេចក្ដី​រាយការណ៍​ចេញ​មក​ថា​ ម្ដាយ​តេងម៉ូ បាន​ដាក់​ឯកសារ​ស្នើ​សុំ​ដក​ពាក្យ​បណ្ដឹង​ហើយ ដោយ​បាន​ដាក់​ឯកសារ​កាល​ពី​២​ថ្ងៃ​មុន​ ខណៈ​ដេល​លោក​អច្ឆរិយៈ បាន​ចេញ​មក​ពោល​ថា​ខ្លួន​បាន​ព្យាយាម​ធ្វើ​អស់​ពី​សមត្ថភាព​ហើយ​ក្នុង​រឿង​ក្ដី​របស់​តេងម៉ូ ប៉ុន្តែ​រឿង​ក្ដី​ត្រូវ​បាន​ស្នើ​បិទ​បញ្ចប់​ (ដក​បណ្ដឹង​) ដូច្នេះ​តួនាទី​របស់​សមាគម​ជួយ​សង្គ្រោះ​ជន​រងគ្រោះពី​បទលើ្មសព្រហ្មទណ្ក៏​បញ្ចប់​ដូចញគ្នា​។ ដូច្នេះ​ការណាត់សាកសួរ​រឿង​ក្ដី​នៅ​ថ្ងៃ​ទី​២០​ខែកក្កដា ខាង​មុខ​នេះ​ ក៏​ត្រូវ​បញ្ចប់​ដែរ​ ព្រោះ​ម្ចាស់​រឿង​បាន​ដក​ពាក្យ​បណ្ដឹង​បាត់​ទៅ​ហើយ​។

Share.