ភ្នំពេញ ៖  រថយន្ដ តូយ៉ូតា ព្រូស មួយ គ្រឿង  បេីក លឿន ឆ្លង ផ្លូវ  មិន គោរព ស្លាក សញ្ញា  ត្រូវ រថយន្ត មួយ គ្រឿង ទៀត បុក ចំពាក់ កណ្ដាល ពេញ ទំហឹង  បណ្តាល ឲ្យ រថយន្ត តូយូតា ព្រូស វិល ក្បាល ត្រលប់ ក្រោយ មួយជុំខ្ទាតទៅ ប៉ះ រថយន្ដចតទុកចោល មួយ គ្រឿងទៀត បណ្តាល ឲ្យ រង ការ ខូចខាត ។

ហេតុការណ៍នេះ  កេីត ឡេីង កាលពី វេលាម៉ោង ១២ និង២០នាទីយប់រំលងអធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៨  ខែ កក្កដា  ឆ្នាំ ២០២២  ស្ថិតតាម បណ្តោយ ផ្លូវលេខ ២៤០  កែងផ្លូវ ៥៥  ក្នុងសង្កាត់ជ័យជំនះ  ខណ្ឌ ដូនពេញ  រាជធានី ភ្នំពេញ ។

យោង ទៅតាមប្រភព ព័ត៌មាន ពី កន្លែង កេីតហេតុ បានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុ គេបាន ឃេីញ រថយន្ត មួយ គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ ឈាមជ្រូក  ពាក់ ស្លាកលេខ  ភ្នំពេញ 2BE-5781 បេីកបរ ដោយ បុរស ម្នាក់  ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវលេខ  ២៤០  ក្នុងទិសដៅ ពី លិច ទៅ កេីត។

លុះពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចកេីតហេតុដោយបេីកបរ  ក្នុង ល្បឿន លឿន  ឆ្លង ផ្លូវ បំពាន ស្លាក សញ្ញា ថែមទាំងមិនបានប្រុងប្រយ័ត្ន  ក៏ ត្រូវ បានរថយន្ត មួយ គ្រឿង ទៀត  ម៉ាក Ford Rapter  ពណ៌ក្រហម  ពាក់ ស្លាក លេខ ភ្នំពេញ  2BD-3609  ធ្វើ ដំណើរ ឆ្លងកាត់មក  តាម បណ្តោយ ផ្លូវ លេខ ៥៥  ក្នុងទិសដៅ ពី ជេីង ទៅ ត្បូង   បោះពួយយ៉ង លឿន ទៅ បុករថយន្តតូយ៉ូតាព្រូស ពេញ ទំហឹង  បណ្តាល ឲ្យ រថយន្ត តូយូតា រង ការ ខូចខាតក្រពឹត មួយ ចំហៀង ខាង ស្តាំ  ផ្ទុះ ពោង សុវត្ថិភាព  រថយន្តខ្ទាតទៅ ប៉ះ រថយន្ដ ចតទុកចោលមួយគ្រឿងទៀត  បណ្តាលឲ្យ រងការតិចតួច  ។ ចំណែកឯរថយន្ត ម៉ាក  Ford Rapter វិញទទួលរង ការ ខូចខាត ក្រពិត កាង ខាង មុខតិចតួច តែប៉ុណ្ណោះ។ 

ក្រោយពេល កេីតហេតុភាគី ទាំង ពីរ បានចរចាគ្នា  ដោយ ភាគី ម្ចាស់រថយន្ត ម៉ាក Ford Rapter និង  រថយន្តម៉ាក  TOYOTA PRIUS សម្របសម្រួលស្មេីគ្នា  ដោយ សារ តែ រថយន្ត  តូយ៉ូតា ព្រូស បេីក បំពាន ស្លាក សញ្ញា ។ ចំណែកឯ រថយន្ត មួយ គ្រឿងទៀតដែលរងការខូច ខាត តិចតួច  ត្រូវ បានភាគីម្ចាស់ រថយន្ត តូយ៉ូតា ព្រូស  ជាអ្នក ចេញសងសំណង ថ្លៃ ខូចខាតជូនដើម្បីបញ្ចប់ រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖ លី សុភ័ស្ត

Share.