ទូរទស្សន៍ NHK របស់ប្រទេសជប៉ុនបានរាយការណ៍នៅថ្ងៃ សុក្រ នេះថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីត្រូវខ្មាន់កាំភ្លើងបាញ់ចំដើមទ្រូងអំឡុងពេលលោក ថ្លែងសុន្ទរកថា នៅតាមដងផ្លូវ ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។
លោក Shinzo Abe បានដួលសន្លប់ក្រោយត្រូវគ្រាប់កាំភ្លើង និង ដោយសារតែហូរឈាមច្រើនពេក ចំណែកឯស្ថានភាពរបស់លោកនៅមិនទាន់ដឹងនៅឡើយទេ។

ភ្លាមៗជនសង្ស័យដែលជាខ្មាន់កាំភ្លើងរូបនោះ ត្រូវបានគេឃាត់ខ្លួននៅកន្លែងកើតហេតុ។
ដោយឡែកសារព័ត៌មាន Kyodo News បានចេញផ្សាយថា អតីតនាយករដ្ឋមន្រ្តីជប៉ុនរូបនោះមិនបានដឹងខ្លួនទេ ហើយហាក់បីដូចជាកំពុងគាំងបេះដូង៕

