បាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមសហការជាមួយកម្លាំង ចម្រុះនៅទីបញ្ជាការ ស្រាលថ្នាក់ខេត្តឈរជេីង នៅចំណុចកំពង់ភ្លុក ចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ រឹបអូសបានសម្ភារៈប្រព្រឹត្តបទល្មើសបានជាច្រើន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងសហការ ចុះបង្ក្រាបបាន២គោលដៅ ៖ ទី១ នៅចំណុចកោះផ្ទោល អូរអំបិល ក្បាលស្រែក្នុងតំបន់អតីតឡូត៏នេសាទលេខ០៣ក្នុងខេត្តបាត់ដំបង បានសាច់មងប្រវែង១,៦០០ម៉ែត្រ ឡុកសំរាប់ត្រីចំនួន១០គ្រឿង បង្គោល២០០ដើម ។ ទី២ នៅចំណុច ព្រែកស្ពត តំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ ០២ខេត្តបាត់ដំបង បានលូស្បៃមុងចំនួន១៥មាត់ , សាច់របាំងប្រវែង៧៥០ម៉ែត្រ , សាច់មងប្រវែង៦០០ម៉ែត្រ ,ឡុកសំរាប់ត្រី០៣គ្រឿង ,បង្កោល១៨០ដើម ៕



អត្ថបទ៖តាតុង សែនជ័យ
