ទូរទស្សន៍ NHK បានរាយការណ៍ដោយដកស្រង់ពីប្រភពនាយកដ្ឋានពន្លត់អគ្គីភ័យជប៉ុនថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងបន្ទាប់ពីត្រូវគេបាញ់នៅពេលលោកកំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខភាពមកពីគណបក្សសេរីប្រជាធិបតេយ្យ នៅក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។

យោងប្រភពមួយបានឲ្យដឹងថា បេះដូងរបស់លោក Abe លែងដើរ ហើយមិនមានសង្ឃឹមថានៅរស់នោះទេ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតាមរកឧទ្ធម្ភាគចក្រ។

ទូរទស្សន៍ NHK បានរាយការណ៍ថា មានសំឡេងគ្រាប់កាំភ្លើងចំនួន ២គ្រាប់ជាប់ៗគ្នា ត្រូវបានគេឮ នៅពេលលោក Abe កំពុងថ្លែងសុន្ទរកថា ចំណែកឯជនសង្ស័យភេទប្រុស ឈ្មោះ Yamagami Tetsuya អាយុ 41ឆ្នាំ ត្រូវបានគេឃាត់ខ្លួន និង ដកហូតកាំភ្លើងខ្លី ១ដើម នៅកន្លែងកើតហេតុ ក្រោយបាញ់លោក Abe នៅកណ្ដាលផ្លូវ៕

