ពីប្រទេសកម្ពុជា ឯកឧត្តម សៀង ណាំង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បានបួងសួងវត្ថុស័ក្កិសិទ្ធិក្នុងទឹកដីខេត្តសៀមរាប និងព្រះបារមីអង្គរវត្ត តាជួយឱ្យលោក សិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន រួចផុតពីគ្រោះរងការបាញ់ប្រហារ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម សៀង ណាំ បង្ហោះនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។

ទូរទស្សន៍ NHK បានរាយការណ៍ដោយដកស្រង់ពីប្រភពនាយកដ្ឋានពន្លត់អគ្គីភ័យជប៉ុនថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងបន្ទាប់ពីត្រូវគេបាញ់នៅពេលលោកកំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខភាពមកពីគណបក្សសេរីប្រជាធិបតេយ្យ នៅក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។ យោងប្រភពមួយបានឲ្យដឹងថា បេះដូងរបស់លោក Abe លែងដើរ ហើយមិនមានសង្ឃឹមថានៅរស់នោះទេ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតាមរកឧទ្ធម្ភាគចក្រ៕
