ភ្នំពេញ៖បុរសជាជនជាតិបរទេសម្នាក់ បើករថយន្តម៉ាកសឺដេស ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AJ-2388 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ស្តុបប្រាសាទពេជ្រកែងជាមួយផ្លូវលេខ 184 ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយបាក់អស់ពីផ្ទាំង រលំរាយប៉ាយពេញផ្លូវ។ ឯរថយន្តរងការខូចខាត មួយកំណត់ផ្នែកខាងមុខយ៉ាងដំណំ ដោយបែកម៉ាស៊ីនហៀរប្រេងពេញផ្លូវ តែជាសំណាងល្អក្នុងករណីនេះ មិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 3:40 នាទីទៀបភ្លឺឈានចូលថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2022 ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ត្រួតពិនិត្យវាស់វែងរួចស្ទូចរថយន្ដបង្ក យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត
