ម្ដាយរបស់តារាសម្ដែងស្រី ផាន់ ផាត់ណា បានទទួលមរណភាពកាលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងអាយុ៦១ឆ្នាំ ដោយរោគាពាធ រហូតធ្វើឱ្យតារាសម្ដែងស្រីរូបនេះស្លុតចិត្តខ្លាំងមែនទែន នៅពេលបាត់បង់ម្ដាយជាទីស្រឡាញ់រហូត។ តាមរយៈវីដេអូដែលបង្ហោះនៅលើហ្វេសប៊ុករបស់ ផាន់ ផាត់ណា គេនាងយំសោកបោកខ្លួន និងមិនចង់ឱ្យ​ម្ដាយចាកចេញពីរូបនាងឡើយ។

ពិធីបុរណ្យសពរបស់ម្ដាយតារាស្រី ផាន់ ផាត់ណា បានធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល ៣ថ្ងៃ ប៉ុន្តែក្នុងនោះគេស្រាប់តែឃើញតារាសម្ដែងប្រុស ឈឹម សក្កដា ក៏បានចេញមុខអំពាវនាវឱ្យអ្នកសិល្បៈគ្រប់រូប មេត្តាចូលរួមពិធីបុណ្យម្ដាយតារាស្រីរូបនេះផង ដោយលោកអះអាងថា មិនសូវមានអ្នកសិល្បៈមកចូលរួមជាកម្លាំងឱ្យនាងនោះទេ។ តាមសំណេររបស់លោក ឈឹម សក្កដា បានរៀបរាប់នៅហ្វេសប៊ុកថា «សូមបងប្អូនមិត្តភក្ដិអ្នកសិល្បះចូលរួមផង អត់មានមនុស្សទេ »។

យ៉ាងណាមិញ លោក ឈឹម សក្កដា គឺជាតារាប្រុសជាដៃគូសម្ដែងជាមួយអ្នកនាង ផាន់ ផាត់ណា លើកឡើងទៀតថា លោកគឺម្នាក់ដែលនៅចាំលើកទឹកចិត្តដល់តារាស្រី ផាន់ ផាត់ណា ក្នុងគ្រាលំបាកមួយនេះ ហើយលោកក៏បាននៅកំដររោងបុណ្យសពម្ដាយនាងថែមទៀតផង។ លោក ឈឹម សក្កដា បានរៀបរាប់បន្ថែមទៀតថា «យប់នេះខ្ញុំនៅកំដរសពម្ដាយរបស់ប្អូនស្រី ផាន់ ផាត់ណា Phoung Moniroth ព្រោះនៅរោងបុណ្យស្ងាត់ណាស់ បងប្អូនមិត្តភក្តិណាអាចមកបានជួយមកផងបានគ្នា🙏»។

គួរជម្រាបថា តារាសម្ដែងស្រី ផាន់ ផាត់ណា ត្រៀមរៀបចំពិធីបុណ្យ ៧ ថ្ងៃជូនវិញ្ញាណក្ខន្ធម្ដាយនៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៣:០០នាទីរសៀល ដើម្បីឧទ្ទិសកុសលជូនដល់សពម្ដាយនិងអនុមោទនាទទួលយកអានិសង្សទៅតាមកម្លាំងសទ្ធាជ្រះថ្លា។ តារាស្រីរូបនេះ ប្រកាសអំពាវនាវឱ្យញាតិមិត្តទាំងអស់អញ្ជើញចូលរួម និងអភ័យទោសសម្រាប់ការដែលនាងមិនបានទៅអញ្ជើញដោយផ្ទាល់។

Share.