បន្ទាប់ពីលោកជំទាវឧកញ៉ា ទ្រី ដាណា បើកបង្ហាញមុខបុរសអាថ៌កបាំងដែលជា BA ថ្មីៗរបស់ក្រុមហ៊ុនទ្រីណាដា គឺតារាសម្ដែងប្រុសរូបសង្ហា សេង មង្គល ភ្លាមៗ ស្រាប់តែហ្វេនរបស់លោក មង្គល និងតារាស្រី ហ៊ុិន ចាន់នីរ័ត្ន កើតចិត្តក្ដៅក្រហាយ ព្រោះអាណិតដល់ នីរ័ត្ន ជាពន់ពេក។

តាំងពី សេង មង្គល បង្ហាញភាពស្និទ្ធស្នាលជាមួយលោកស្រី ទ្រីដាណា គេស្រាប់តែឃើញ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ដោយបង្ហោះសារប្លែកៗលើបណ្ដាញសង្គមហាក់បង្ហាញពីរឿងរ៉ាវបង្កប់ភាពសោកសៅក្នុងចិត្តនឹងរឿងអ្វីមួយ។ នីរ័ត្ន បានរៀបរាប់ថា៖ «លើលោកនេះគ្មានអ្វីឋិតថេរទេ» និង «ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា»។

មិនមែនមានតែ នីរ័ត្ន ទេដែលប្លែកៗ សូម្បីតែ មង្គល ក៏ប្លែកៗដូចគ្នា ហាក់ដូចមិនអាលោះអាល័យដៃគូចាស់បន្តិចសោះ ស្រាប់បង្ហោះថា ៖ «ហេតុអ្វីពាក្យ BA វាស្រដៀងនឹងពាក្យBabyអញ្ចឹង » និង « ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកដទៃ100%បានទេព្រោះថាពេលខ្លះខ្លួនអ្នកផ្ទាល់ក៏មិនអាចផ្គាប់ចិត្ត ខ្លួនឯងបាន100%ដែរ ចុះទម្រាំខ្ញុំអ្នកដទៃនោះ»។ សារបង្ហោះបែបនេះ ប្រុងឱ្យហ្វេនគិតថា មង្គល កំពុងខិតជិតទៅរកចៅកែស្រីទ្រព្យស្ដុកស្ដម ឬយ៉ាងណា?
តែយ៉ាងណាមិញ ក្រោយមិនពេញចិត្តចំពោះការបង្ហោះរបស់ មង្គល និងព្រោះតែចិត្តអាណិត នីរ័ត្ន ផង គេស្រាប់តែឃើញហ្វេនៗសម្រុក Unlike និង Unfollow ផេករបស់លោក មង្គល យ៉ាងច្រើនសន្លឹក។ ដោយមានអ្នកខ្លះលើកឡើងស្រដៀងៗគ្នាថា ៖ «ធ្វើអីធ្វើទៅ តែខ្ញុំunfollow ហើយ » «សុំទោសផងបងខ្ញុំធ្វើតាមបេះដូងខ្ញុំដែលទោះរឿងនោះជារឿងពិតឬសម្ដែងខ្ញុំសុំUnfollowបងសិនហើយ» «ខកចិត្តណាស់ខ្ញុំ» និងខ្លះទៀតថា «ស្អប់ខ្លួនឯងដែលខំតាមដានរឿងបង»។

រហូតមកទល់ម៉ោងនេះពេលនេះ ហ្វេសប៊ុកផេកលោក សេង មង្គល នៅសល់ចំនួនតែ 4.2K តែប៉ុណ្ណោះ តែដោយឡែកហ្វេសប៊ុករបស់ ហ៊ិន ចាន់នីរ័ត្ន កើនឡើងដល់ 1.1M ឯណោះ៕



