សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២២នេះ បានឆៀងចូលសួរសុខទុក្ខក្រុមជនមានពិការភាពដែលបើកហាងម៉ាស្សា សំណាង ខេមបូឌា ក្បែរសណ្ខាគារសុខា។ នេះបើតាមការបង្ហោះលើហ្វេសប៊ុកលោក Van Soroth សមាជិកក្រុមការងារផលិតព័ត៌មានហ្វេសប៊ុកផេកសម្ដេចតេជោនាយករដ្ឋមន្រ្តី។

ការអញ្ជើញចូលសួរសុខទុក្ខ និងលើកទឹកចិត្តបងប្អូនជនមានពិការរភាពរបស់ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីសម្ដេចបានបញ្ចប់ការអញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានកម្បុជា AKP ក៏បានផ្សាយឱ្យដឹងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃក្រកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យស្នាក់ការសមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM 94.70MHzដែលមានទីតាំងជាមួយហាងម៉ាស្សានោះផងដែរ៕

Share.