យោងតាមការចុះផ្សាយរបស់គេហទំព័រ Globoesporte បានឲ្យដឹងថាលោកអាជ្ញាកណ្តាល Igor Benevenuto ជនជាតិប្រេស៊ីល ក្លាយជាអាជ្ញាកណ្តាលដំបូងគេបង្អស់ ប្រកាសជាសាធារណៈថាខ្លួនជាភេទទី៣។

កើតនៅរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល បច្ចុប្បន្នលោក Igor Benevenuto មានវ័យ៤១ឆ្នាំ ខណ:អាជីពជាមន្រ្តីអាជ្ញាកណ្តាលលើទីលានអស់រយ:ពេល២៣ឆ្នាំ និង​ជា​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ ​(FIFA)។

លោក Igor Benevenuto បានថ្លែងដូច្នេះថា៖«បាល់ទាត់គឺជាកីឡាករសម្រាប់មនុស្សប្រុស ខណ:រឿងនេះខ្ញុំដឹងតាំងពីក្មេងមកម្ល៉េះ ហើយខ្ញុំក៏ដឹងថាខ្ញុំជាមនុស្សស្រលាញ់ភេទដូចគ្នាផងដែរ ប៉ុន្តែខ្ញុំទៅតែជំនះតស៊ូព្យាយាម ទោះបីពេលខ្លះត្រូវបានគេបង្អាប់ក៏ដោយ»៕

Share.