នៅពេលថ្មីៗនេះ Caption​ មួយឃ្លាដែលកញ្ញា ហ៊ិន​ ចាន់នីរ័ត្ន​ បានបង្ហោះដែលរៀបរាប់ថា «លើលោកនេះគ្មានអ្វីឋិតថេរទេ» បានធ្វើឱ្យរំជួលចិត្តដល់ថ្នាក់ដឹកនាំកំពូល​ប្រទេស ​Share​។ នេះមិនត្រឹមតែជាពាក្យដែលចាក់ដោតហ្វេនបំផុតក្នុងពាក់កណ្ដាលឆ្នាំ ២០២២នេះនោះទេ។

ក្រោយបានឃើញសម្ដេចតេជោ ហ៊ុន សែន Share អំពី Caption មួយនេះហើយ កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានចូលទៅ Comment ថា ៖ «សូមគោរពជូនពរ “សម្តេច ពុក” មានសុខភាពល្អមាំមួន អាយុយឺនយូរ និងបន្តធ្វើជាម្លប់ ដ៏កូនចៅជានិច្ច 🙏»។

គួរដឹងថា កញ្ញា ហ៊ិន ចាន់នីរ័ត្ន ក៏បានចូលរួមសម្ដែងជាតួឯកស្រីក្នុងខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត។

Share.