សហព័ន្ធ​កីឡា​បាល់ទាត់​​របស់​ឥណ្ឌូនេស៊ី បាន​បញ្ជាក់​ថា​លីគ​កំពូល​​របស់​ប្រទេស​ខ្លួន​ LIGA 1 គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដោយមាន​ក្រុម​ចូលរួម​ចំនួន ១៨ក្រុមចូលរួម សម្រាប់​រដូវកាល​ឆ្នាំ​២០២២/២៣ នេះ។

ក្រុម​ទាំង​១៨ នោះ​មាន៖
១) Arema
២) Bali United
៣) Barito Putera
៤) Bhayangkara
៥) Borneo Samarinda
៦) Dewa United
៧) Madura United
៨) Persebaya
៩) Persib
១០) Persija
១១) Persik
១២) Persikabo 1973
១៣) Persis
១៤) Persita
១៥) PSIS
១៦) PSM
១៧) PSS
១៨) RANS Nusantara

តាម​គម្រោង​​តម្រូវ​អោយ​ក្រុម​ទាំង​១៨​ ត្រូវប្រកួត​វិលជុំ​ចំនួន​២ជើង ដោយប្រើប្រាស់រូបមន្តសន្សំពិន្ទុសរុបចំនួន៣៤សប្ដាហ៍ ហើយក្រុមណាទទួលបានពិន្ទុច្រើនជាងគេនឹងក្លាយជាម្ចាស់ជើងឯក៕

Share.