ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រី និងអ្នកជំនាញក្រុមហ៊ុនចិន ចុះពិនិត្យចំណុចកែលម្អរមួយចំនួននៃផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ខេត្តកំពតដែលមានប្រវែង១៣៤គីឡូម៉ែត្រ។

មុនផ្ដើមបេសកកម្មនៅព្រឹកថ្ងៃអង្គារនេះ ឯកឧត្តម ខាន់ ម៉ាណេរ បានបើកកិច្ចប្រជុំជាមួយមន្ត្រី និងតំណាងក្រុមហ៊ុនចិន នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបញ្ជាក់អំពីសមាសភាពក្រុមការងារ និងគោលដៅត្រូវចុះពិនិត្យ ពិសេសចំណុចសេសសល់ចំនួន៧ចំណុច។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់ភារកិច្ចឱ្យឯកឧត្តម ខាន់ ម៉ាណេរ ដឹកនាំក្រុមការងារត្រួតពិនិត្យបច្ចេកទេសដើម្បីទទួលខុសត្រូវលើការប្រគល់ ទទួល បញ្ចប់សុពលភាព។

គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត មានប្រវែងប្រមាណ ១៣៤គីឡូម៉ែត្របានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញ កាលពីថ្ងៃខែឧសភា ឆ្នាំ២០១៨។

ផ្លូវនេះចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ២០០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលកម្ពុជា៕

Share.