តាមការបង្ហោះជាផ្លូវការនៅលើហ្វេសប៊ុកផេក Miss Grand International បានឱ្យឃើញថា កញ្ញា Nguyen Thuc Thuy Tien ដែលជា Miss Grand Vietnam 2021 និងជាម្ចាស់មកុដក្នុងឆ្នាំ2021 ដែលនោះ នាងចូលរួមក្នុងសកម្មភាពសប្បុរសធម៌ដើម្បីដល់ប្រជាជនដែលកំពុងខ្វះខាតរស់នៅក្នុងប្រទេស អង់ហ្កោឡា។

Miss Grand Vietnam 2021 រូបនេះ បានសាងសង់អណ្ដូងទឹកស្នប់ដៃចំនួន ២ ឱ្យប្រជាជនដែលរស់នៅក្នុងភូមិ Huambo ប្រទេសAngola ។ តាមការបញ្ជាក់ជាផ្លូវការបានឱ្យដឹងបន្ថែមថា នេះគឺជាសកម្មភាពសប្បុរសធម៌លើកដំបូងហើយ ក្រោយនាងបានពាក់មកុដ Miss Grand ។


ដោយឡែក កញ្ញា Nguyen Thuc Thuy Tien ក៏បានរៀបរាប់នៅលើហ្វេសប៊ុកផ្លូវការរបស់នាងថា នាងពិតជានឹកស្មានមិនដល់ថា ការងារសប្បុរធម៌របស់នាងបានរួមចំណែកដល់ប្រជាជន Zamba ដែលរស់នៅក្នុងភូមិ Huambo ឱ្យមានទឹកស្អាតប្រើប្រាស់ និងចែករំលែកពីការរក្សាអនាម័យក្នុងការរស់នៅប្រចាំផងដែរ។ នាងថា ហោចណាស់មាន ៣០០ គ្រួសារដែលរស់នៅក្នុងភូមិ កំពុងតែត្រូវការទឹកសម្រាប់ការផ្ដត់ផ្គង់ ប្រើប្រាស់ជាប្រចាំថ្ងៃ ទាំងថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃក្រោយទៀត។
ក្រៅពីផ្ដល់អណ្ដូងទឹកចំនួន ២ ឱ្យប្រជាជនក្នុងភូមិហើយនោះ កញ្ញា Nguyen Thuc Thuy Tien ក៏បានចែករំលែកក្ដីស្រឡាញ់ដល់ក្មេងតូចៗនៅទីនោះផងដែរ៕








