ចំណងស្នេហាតារាចម្រៀងស្រីពេជ្រ សូលីកា និងលោក ហាន គីម បានដើរមកដល់ទីបញ្ចប់​កាលពីថ្មីៗ​នេះ ពួក​គេ​អះអាងពីទំនួលខុសត្រូវក្នុងការចិញ្ចឹមកូន​ប្រុសរៀងៗខ្លួន និងសល់តែឈ្មោះជាមិត្តល្អនឹងគ្នាទេ។ បើទោះបីជា សូលីកា ធ្លាប់លើកឡើងថា ​អ្នកនាង​ចង់រៀបការ​នៅឆ្នាំ២០២១ ប៉ុន្ដែដោយ​សារតែពេល​នោះ​កូវីដផ្ទុះពេកទើបនាង​បានរំសាយមង្គលការ​ចោល ហើយ​ស្រាប់តែមកដល់ដើមខែ​កក្កដា​នេះលោក ហាន គីម ជាសា្វមីនាងបានចេញមកទម្លាយពីការ​ប្រេះ​​ឆាទំនាក់ទនងតែម្ដង។

ក្រោយភាគីខាងស្វាមីទម្លាយថាទំនាក់ទំនងអ្នកទាំងពីរនាក់នៅសល់តែពាក្យថា ឪពុកម្ដាយសម្រាប់តែកូនហើយនោះ អ្នកនាង ពេជ្រ សូលីកា ក៏បានបញ្ចេញសារដ៏ឈឺចាប់មួយប្រាប់ទៅមហាជនឱ្យបានដឹងដែរថា អ្នកនាងនឹង​បង្រៀ​ន​កូនប្រុស​របស់អ្នកឱ្យចេះស្គាល់ពីការឱ្យតម្លៃមនុស្សជុំវិញខ្លួនឱ្យបានច្រើន រៀនកុំកុំហក់ កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្ស​ដែលខ្លួនស្រលាញ់ កុំចង់មានបាន​លើស​ពីសម្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហានិង​របស់ក្លែង​ក្លាយ កុំងប់ងល់ទៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀន​សម្ដែងក្នុងឆាកជីវិតពិត រៀន​ទទួលយកកំហុសដែលខ្លួនបានធ្វើដាក់គេឱ្យបានច្រើន រៀនទទួលការពិត រៀន​ទទួល​យកកំ​ហុស​ដែល​ខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និង​ការឱ្យ​តម្លៃមនុស្ស My Son My Everything ។ សារនេះបានធ្វើឱ្យមហាជនកាន់តែមានចិត្តខ្លោចអាណិតដល់ ពេជ្រ សូលីកា ជាពន់ពេក។

រហូតមកទល់ថ្ងៃម្សិលមិញនេះ ពេជ្រ សូលីកា បានបញ្ចេញសារមួយទៀត បន្ទាប់ពីនាងទទួលបានកម្លាំងចិត្តពីអ្នកគាំទ្រ នាងថា៖ «ខ្ញុំពិតជាមិននឹកស្មានថា ខ្ញុំមានសំណាងអាចទទួលបានពាក្យជូនពរ និងការផ្តល់កម្លាំងចិត្តច្រើនបែបនេះពីអ្នកទាំងអស់គ្នា នេះពិតជាថ្នាំទិព្វដែលមានលុយមហាសាលហើយមិនអាចទិញបាន ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាខ្លាំងមែនទែន ខ្ញុំមិនអីទេ បន្តែវារៀងពិ បា ក បន្តិចប្រហែលជាខ្ញុំត្រូវការពេលវេលាមួយរយៈ ដើម្បីជំនះវា ខ្ញុំរំភើបចិត្តដែលចូលអានសាររបស់អ្នកទាំងអស់គ្នាខ្ញុំសុំទោសដែលមិនបានតបសារបានទាំងអស់គ្នា ទោះជាមិនបានតប តែខ្ញុំបានឃើញនឹងទទួលបានទាំងអស់គ្នាណា។»

នៅក្នុងចិត្តរបស់អ្នកគាំទ្រ ពេជ្រ សូលីកា ត្រូវបានចាត់ទុកថា ជាមនុស្សស្រីដែលរឹងមាំខ្លាំងបំផុត ព្រោះនាងហែលឆ្លងជីវិតជូរជត់ក្នុងវិថីសិល្បៈមករហូត ចាប់តាំងពីរឿងអាស្រូវមានកូនស្រី រឿងម្ដាយត្រូវចាប់ខ្លួន រឿងបណ្ដឹងជាមួយមិត្តសម្លាញ់ រឿងរិះគន់ថតស្រាបបៀរ និងរឿងបែកផ្លូវគ្នាជាមួយស្វាមី ។ អ្នកគាំទ្រគិតថា ពេជ្រ សូលីកា អាចនឹងរងសម្ពាធផ្លូវចិត្តខ្លាំងក្លា បន្ទាប់ពីជួបរឿងច្រើនទាំងអស់នេះ ប៉ុន្តែ សូលីកា នៅតែក្រោយឈរបានដើម្បីកូនប្រុសរបស់នាង៕

Share.