និយាយដល់រឿង «សួនអាថ៌កំបាំង ឬ Secret Garden» ទស្សនិកជនច្បាស់ជានឹកដល់ Hyun Bin និង Ha Ji Won តួអង្គឯកប្រុសស្រីក្នុងរឿងភាគនេះជាក់ជាមិនខាន។ ប៉ុន្តែមានមនុស្សតិចតួចណាស់បានដឹងថាតាមពិតតួអង្គឯកនប្រុសក្នុងរឿងនេះពីដំបូងឡើយ មិនមែន Hyun Bin នោះឡើយប៉ុន្តែគឺ Jang Hyuk ទៅវិញទេ។

រឿងភាគដែលបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នាអំឡុងដើមឆ្នាំ២០១០នេះទទួលបានប្រជាប្រិយភាពនិងល្បីល្បាញណាស់ក្នុងស្រទាប់អ្នកទស្សនាដែលនិយមតាមដានរឿងភាគកូរ៉េ។ រឿងភាគនេះក៏ជាមាគ៌ាបើកផ្លូវឱ្យតួឯកប្រុស Hyun Bin ក្លាយជាតារាសម្ដែងជួរមុខរបស់កូរ៉េផងដែរ។

យ៉ាងណាមិញឱកាសមាសរបស់ Hyun Bin លើកនេះមិនអាចកើតមានបានឡើយប្រសិនបើ Jang Hyuk មិនបដិសេធមិនសម្ដែងនោះ។មុននឹងទទួលបានភាពជោគជ័យខ្លាំងរឿងភាគ «Secret Garden» ត្រូវឆ្លងកាត់បញ្ហាស្មុគស្មាញរឿងតួឯកប្រុស ព្រោះមុននឹងបាន Hyun Bin មកសម្ដែងជាតួអង្គ Kim Joo Won ក្រុមផលិតបានអញ្ជើញ Jang Hyuk ឱ្យសម្ដែងជាតួឯក ប៉ុន្តែក្រោយមក Jang Hyuk បានដើរចេញវិញដោយហេតុផលផ្ទាល់ខ្លួនថា លោកមិនស័ក្ដិសមនឹងតួអង្គនោះ។

បន្ទាប់ពីត្រូវបានជ្រើសរើសជាតួឯករឿង «Secret Garden» តារាសម្ដែង Hyun Bin បានប្រឡូកសិល្បៈរយៈពេល៧ឆ្នាំហើយ ប៉ុន្តែកេរ្តិ៍ឈ្មោះលោកមិនទាន់ល្បីខ្ទរខ្ទារនោះឡើយ តែក្រោយពីសម្ដែងរឿងភាគនេះរួចលោកបានក្លាយជាកំពូលតារាសម្ដែងរបស់កូរ៉េរហូតមកដល់បច្ចុប្បន្ន៕
ប្រភព Kbizoo, Lovekpop95

