ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឃាត់ខ្លួនមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់បញ្ជូនទៅតុលាការ ដោយជាប់ចោទពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ពន្ធចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ជំនួសឪពុកប្រមាណ១០ ម៉ឺនដុល្លារ ។
មន្ត្រីរូបនោះមានឈ្មោះ នូវ ច័ន្ទមង្គល ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ការឃាត់ខ្លួនមន្ត្រីនគរបាលក្រសួងមហាផ្ទៃ បញ្ជូទៅតុលាការគឺសមត្តកិច្ចអនុត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រស៊ើបសួរទទួលចាត់ការលើសំណុំរឿងនេះ ។
តាមដីកាបង្គាប់ឲ្យនាំខ្លួន ត្រូវបានដាក់ឲ្យឈ្មោះ នូវ ច័ន្ទមង្គល ស្ថិតក្រោមការពិនិត្យពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

ពាក់ពន្ធករណីខាងលើនេះ តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា លុយប្រហែល១០ ម៉ឺនដុល្លារអាមេរិក លុយនោះឪពុកម្តាយជាអ្នកជំពាក់គេទេ តែក្រោយមកលោក នូវ ច័ន្ទមង្គល ថាកុំឲ្យមានរឿងដល់ឪពុកម្តាយខ្លួនក៏បានចេញសែកឲ្យទៅដើមបណ្តឹង ដើម្បីសងជំនួសឪពុកម្តាយ តែ ដល់ពេលសេដ្ឋកិច្ចប្រទេសជាតិ និងសកលលោកជាប់វឹកវរ ទៅនិងការឆ្លងរាលដាលនូវជម្ងឺកូវីដ.១៩ ទើបផុងខ្លួនមិនអាចរកចំណូលដោះបំណុលនោះបាន ៕
អត្ថបទ៖ ចតុមុខ

