ភ្នំពេញ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន សម្រេចបិទមិនឱ្យយានយន្តគ្រប់ប្រភេទចរាចរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលសាងសង់មិនទាន់រួចរាល់ជាស្ថាពរ ហើយក៏មានប្រជាពលរដ្ឋបានប្រើប្រាស់ផ្លួវនេះគួរឲ្យកត់សម្គាល់ និងបង្កឲ្យមានគ្រោះថ្នាក់យ៉ាងញឹកញាប់ផងដែរ។

នេះបើតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន បានជូនដឹងណឹងនៅថ្ងៃអង្គារ៍ ទី១២ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់ពេលវេលាបានគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួង បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រៅពីយានយន្តដែលបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ៕


