
ការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ នឹងចាប់ផ្តើមពីថ្ងៃទី០៦ ខែកក្កដា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលការប្រកួតមានពីរដំណាក់កាល៖
– ដំណាក់កាលទី១ ក្រុមនីមួយៗ ត្រូវជួបប្រកួតដើម្បីសន្សំពិន្ទុ។
– ដំណាក់កាលទី២ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ៤ ត្រូវប្រកួតនៅវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមដែលឈ្នះ និងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមដែលឈ្នះ នឹងក្លាយជាម្ចាស់ជើងឯកវិទ្យាល័យ លើកទី២ ឆ្នាំ២០២២។
ខាងក្រោមនេះគឺជាតារាងកម្មវិធីប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី២ ឆ្នាំ២០២២៖


ការប្រកួតបាល់ទាត់វិទ្យាល័យធ្វើឡើង ដើម្បីលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ បណ្ដុះស្មារតីស្រឡាញ់កីឡា សុខភាព ជៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្ដវេន ព្រមទាំងរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសិស្សវិទ្យាល័យនានា៕


