ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទចារាចរ កំណាត់ផ្លូវជាតិលេខ៤ម្តុំស្ពានស្ទឹងសំរោង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង៥ល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២២ នេះហើយ ខណៈដែលទឹកកាន់តែហក់ឡើង ។

បន្ទាប់ពីទឹកហក់ឡើងជន់លិចហូរកាត់កំណាត់ផ្លូវជាតិលេខ៤ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះផងដែរ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យស្ថានភាពនេះដោយផ្ទាល់ ដើម្បីរៀបចំបិទផ្អាកចរាចរ ជាបណ្តោះអាសន្ន ។
អាជ្ញាធរ សមត្ថកិច្ចបានផ្សព្វផ្សាយផងដែរ ដល់អ្នកបើកបរយានយន្ត សូមបើកបរវាង តាមខេត្តកំពតវិញ ៕





អត្ថបទ៖តាតុង សែនជ័យ
