ភ្នំពេញ៖ត្រង់ចំណុចផ្លូវប្រសព្វជាប្រាំស្ថិតនៅភូមិ៤ សង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ សព្វថ្ងៃកំពុងមមាញឹកខ្លាំង ជួបការកកស្ទះយ៉ាងខ្លាំងមិនថាព្រឹកថ្ងៃឬល្ងាចនោះទេ ដោយសារនៅត្រង់ចំណុចនេះមិនទាន់មានភ្លើងស្តុប ឬសមត្ថកិច្ចដាក់គោលដៅជួយសម្រួលចរាចរណ៍នោះទេ ពលរដ្ឋបើកបរប្រជ្រៀតគ្នាដណ្ដើមគ្នាទៅមុនប្រញាប់រៀងៗខ្លួន។

ពលរដ្ឋរស់នៅក្បែរចំណុចខាងលើបានលើកឡើងថា ផ្លូវព្វជាប្រាំនេះរួមមានផ្លូវ ៤៣០ ផ្លូវ៤៣២ នឹងផ្លូវ១៧៣ ផ្លូវឆ្លងកាត់គ្នា៣ខ្សែរបានផ្លូវប្រសប់ប្រាំដែលសព្វថ្ងៃមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងដោយផ្លូវនេះគឺប្រសព្វគ្នាប្រាំ ទិស រថយន្តបើកបរមកជួបគ្នាបត់ឆ្វេងស្ដាំទៅមុខទៅក្រោយប្រសេចប្រសាចមិនដឹងឆ្វេងស្តាំឬកន្លងផ្លូវនោះទេ ប្រជ្រៀតដណ្ដើមគ្នាអោយតែបានទៅមុន ព្រោះថានៅត្រង់ចំណុចប្រសព្វគ្នាខាងលើនេះនៅមិនទាន់មានភ្លើងស្តុបឬនិមិត្តសញ្ញាហាមបត់ឆ្វេងបត់ស្ដាំឬក៏សញ្ញាបង្ហាញទិសនោះទេដូច្នេះហើយពលរដ្ឋនៅពេលបើកបរមកដល់ត្រង់ចំណុចខាងលើតែងតែរុលពាំង បត់ឆ្វេងបត់ស្ដាំទៅតាមការយល់ឃើញរបស់ពួកគាត់ នាំឲ្យបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ព្រមទាំងប្រឈមទៅនឹងការគ្រោះថ្នាក់ផងដែរ។

ពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាក្រសួងពាក់ព័ន្ឋមេត្តាជួយដោះស្រាយសម្រួលចរាចរណ៍ត្រង់ចំណុចផ្លូវប្រសព្វជាប្រាំនៅទីតាំងខាងនេះដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍និងជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានដោយសុវត្ថិភាព និងទៅដល់គោលដៅដើម្បីប្រកបរបររកស៊ីទទួលទានបានទាន់ពេលវេលាផង៕

អត្ថបទ៖សាវី

Share.