ភ្នំពេញ៖ បើតាមប្រភពនៅកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញនារីម្នាក់ បើករថយនឡុចសុីស gs300 មួយគ្រឿង ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BL-1502 ធ្វើដំណើរចេញពី់ អតីតរង្វង់មូលទួលគោក សំដៅមកកាន់ស្ពានអាកាស 5 មករា លុះមកដល់ចំណុចផ្លូវក្រោមដី ក៏កូរ៉េចង្កូតទៅបុកខឿនបង្កាន់ដៃស្ពាន បណ្ដាលបែកបាក់រងការខូចខាត ហើយរថយន្តទើពីលើរងការខូចខាតផ្នែកខាងមុខ។ តែជាសំណាងល្អមិនបង្ករឲ្យមានអ្នករបួសនោះទេ។

ករណីនេះកើតឡើងកាល ពីវេលាម៉ោង 11:30 យប់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2022 នៅចំណុចគល់ស្ពានអាកាស 5 មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុមិនឃើញមានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងកន្លែងកើតហេតុនោះទេ ទើបម្ចាស់រថយន្តហៅរថយន្ដស្ទូច មកស្ទូចរថយន្ដចេញពីកន្លែងកើតហេតុ ចេញដោយសុវត្ថិភាពមិនបង្កការរំខានដល់សមត្ថកិច្ចនោះទេ ចំណែកបង្កាន់ដៃស្ពានរងការខូចខាត មិនមាននរណាចេញមុខជួសជុលឡើងវិញនោះទេ។

Share.