ភ្នំពេញ ៖ ម៉ូតូហុងដាស្គុបភី មួយគ្រឿងបេីកបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយ រថយន្ត ALPHARD មួយគ្រឿង ដែលបំរុងបត់ត្រឡប់ក្រោយបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ និងស្លាប់បាត់បង់ ជីវិតម្នាក់ពេលបញ្ជូនទៅសង្គ្រោះ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលង អាធ្រាត្រ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ ត្រង់ចំណុចទល់មុខក្រសួងពាណិជ្ជកម្មតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុង សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីកបររថយន្តមួយ គ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BP-6892 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ទិសដៅពីកេីតទៅលិច ។ លុះដល់ចំណុចកេីតហេតុ រថយន្តក៏បានបត់ឆ្វេងត្រឡប់ទៅក្រោយវិញ ខណៈពេលដែលបត់បានបន្តិចក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបភី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1IV-0989 ជិះដោយបុរសម្នាក់ និងស្ត្រីពីរនាក់ រួមដំណេីរពីក្រោយតាមពីក្រោយរថយន្តស្របទិសដៅគ្នា និងក្នុងល្បឿនយ៉ាងលឿន ក៏បានបុកពីក្រោយពេញទំហឹង។
ការបើកបរលឿន កម្លាំងនៃការបុកនេះ បានបណ្ដាលឲ្យឲ្យម៉ូតូខ្ទាតទៅផ្លូវម្ខាងទៀតរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ និងបណ្តាលឲ្យអ្នកបេីកបរម៉ូតូទាំងបីនាក់រងរបួសធ្ងន់ធ្ងរ ចំណែកឯរថយន្តបានរងការខូចខាតក្រពឹត ផ្នែកខាងក្រោយបន្តិចបន្តួច ។ បន្ទាប់មកក៏រថយន្តរបស់គ្លីនិកឯកជន សម្ភពពន្លឺបានមកដឹកយកជនរងគ្រោះចំនួន ពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ទៅសង្គ្រោះភ្លាមៗ និងមានរថយន្តរបស់គ្លីនិកឯកជន សឹង្ហម៉ារី បានមកដឹកយកស្ត្រីរងគ្រោះម្នាក់ទៀតទៅសង្គ្រោះ តែជាអកុសលខណៈដឹកទៅតាមផ្លូវស្ត្រីជនរងគ្រោះនោះ ក៏បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការ ឆែកឆេរលេីខ្លួនជនរងគ្រោះ ដេីម្បីរកមេីល អត្តសញ្ញាណ របស់ ជនរងគ្រោះ ហេីយក៏បានរកឃេីញកាតចាក់វ៉ាក់សាំងរបស់ជនរងគ្រោះ ដែលមានឈ្មោះ ថន ចន្ធីម ភេទស្រី ។


ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញក៏បានចុះធ្វេីការវាស់វែងយកម៉ូតូ និងរថយន្តទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយទៅ តាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែកឯ សពជនរងគ្រោះ ដោយមិនទាន់អាចស្វែងរកសាច់ញាតិឃេីញ សមត្ថកិច្ច ក៏បានប្រគលឲ្យរថយន្តដឹកសព ដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដេីម្បីរង់ចាំក្រុមគ្រួសារ មកទទួលយក ទៅធ្វេីបុណ្យទៅតាមប្រពៃណីជាបន្តទៀត ៕
