មុននេះបន្តិច សារព័ត៌មានត្រយងបានទទួលដំណឹងថាឧកញ៉ា​ ខេមរៈ​ សិរីមន្ត ​និង​ភរិយា ទទួលបានការតែងតាំងជាសមាជិកគាំទ្រពេញសិទ្ធិនៃអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

តាមការបង្ហោះរបស់ឧកញ៉ា​ ខេមរៈ​ សិរីមន្ត បានរៀបរាប់ថា ៖ «ជាមហាកិត្តិយសសម្រាប់ខ្ញុំនឹងភរិយាដែលបងស្រីអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានតែងតាំងយើងខ្ញុំជាសមាជិកគាំទ្រពេញសិទ្ធិ🙏🏻❤️ជានិច្ចជាកាលបងស្រីអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែខិតខំឱ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី កម្ពុជាឱ្យមានសមត្ថភាព សីលធម៌ គុណធម៌ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»។

ដោយឡែកលោក ខេមរៈ សិរីមន្ត ដែលតារាចម្រៀងចាស់វស្សាមួយរូប និងជាអ្នកជំនួញម្នាក់ផងដែរនោះ មួយរយៈចុងក្រោយនេះបានរយាលដៃពីសិល្បៈចម្រៀង ហើយតែងតែបង្ហាញសកម្មភាពចូលរួមក្នុងការឧបត្ថម្ភដល់រដ្ឋាភិបាលជាដើម។

Share.