ខេត្តព្រះសីហនុ៖ មានការណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដមួយគ្រឿងបានរអិលរេចង្កូតទៅបុកនឹងរបងប្រជាពលរដ្ធរងខូចខាតយ៉ាងទម្ងន់ សំណាងល្អមិនរបួសដល់អាយុជីវិត ។
កើតហេតុនៅល្ងាចថ្ងៃ ១២ ខែកក្ដដា ឆ្នាំ២០២២ នៅវេលាម៉ោង ៥:២០ នាទីល្ងាច ចំណុចបណ្ដោយផ្លូវទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ធបានឲ្យដឹងថាមានរថយន្ដមួយគ្រឿងម៉ាក fortuner ពណ៍ស្ករ ពាក់ស្លាកលេខប្រទេសថៃ បើកបរដោយបុរសម្នាក់ជាជនជាតិថៃនិងមាននាក់រួមដំណើរចំនួន២នាក់ បានធ្វើដំណើរក្នុងរថយន្ដមានទិសដៅពីស្រុកស្ទឹងហាវមកក្រុងព្រះសីហនុតាមបណ្ដោយផ្លូវទំនប់រលក (ផ្លូវបេតុង) ខណៈមេឃកំពុងធ្លាក់ភ្លៀងហើយរថយន្ដបើកក្នុងស្ថានភាពលឿនខណៈទៅដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ធពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ក្រោយកើតហេតុម្ចាស់រថយន្ដបានធ្វើការដោះស្រាយសំណងជូនម្ចាស់របងរួចបញ្ចប់រឿងតែម្ដង៕
អត្ថបទ÷ព្រះសីហនុ

