តាមរយៈលិខិតជូនដំណឹងរបស់ក្រុមហ៊ុនមេធាវីមួយឈ្មោះ HNS បានឱ្យដឹងថា លោកស្រី សឿន ចំរើន ដែលជាអគ្គនាយិកាក្រុមហ៊ុន ចោម ក្វាន់ និងហាងមាសពេជ្រ ចំរើន សុវត្ថិភាព បានខកខានបង់ថ្លៃសេវាកម្មមេធាវីខកខានបង់ ច្រើនខែមកហើយចំនួន ៣ម៉ឺនដុល្លារ។

រហូតមកទល់ពេលនេះនៅមិនទាន់ឃើញមានដំណោះស្រាយណាមួយឡើយ ទើបក្រុមមេធាវីខាងនេះ ត្រៀមចាត់ការលើក្រុមហ៊ុនរបស់អ្នកនាង​ ចោម ក្វាន់ តាមនីតិវិធី។

ក្រុមហ៊ុនមេធាវីមួយឈ្មោះ HNS ដែលមានមេធាវីដូចជា ហង្ស ផារ៉ាឌី មេធាវី ពៅបញ្ហា និងមេធាវី គឹម វិញ្ញូរិទ្ធ បានជម្រាបឱ្យបានដឹងថា រហូតមកទល់ពេលនេះអគ្គនាយិកាក្រុមហ៊ុន ចោម ក្វាន់ និងហាងមាសពេជ្រ ចំរើន សុវត្ថិភាព បានខកខានបង់ប្រាក់ថ្លៃសេវាចំនួន ២ ខែមកហើយ គឺខែ មេសា និងខែឧសភា នឹងនៅមានថ្លៃសេវាកម្មមេធាវីដែលនៅជំពាក់ផ្សេងទៀត បើទោះជាក្រុមមេធាវីមួយនេះព្យាយាមទាក់ទងច្រើនលើកមកហើយ។

ក្រុមហ៊ុនមេធាវីដដែលនេះ បានអះអាងថា ប្រសិនបើអគ្គនាយិកាក្រុមហ៊ុន ចោម ក្វាន់ និងហាងមាសពេជ្រ ចំរើន សុវត្ថិភាព នៅតែបន្តខកខានបង់សេវាកម្មមេធាវីទៀតនោះ ក្រុមហ៊ុននឹងត្រៀមធ្វើតាមនីតិដែលមានធរមាន៕

Share.