ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ពិភពលោកបច្ចុប្បន្នកំពុងតែបែកបាក់ជាផ្នែកៗ ដែលទាម ទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន ដែលផ្តើមឡើងដោយការទន្ទ្រានរុស្ស៊ីកាលពីខែកុម្ភៈកន្លងទៅ។
សម្រាប់សម្តេចតេជោហ៊ុន សែន សង្គ្រាមនុយក្លេអ៊ែរអាចនឹងផ្ទុះឡើងគ្រប់ពេលវេលាឬក៏ នឹងមានសង្គ្រាមលោកលើកទី៣ក៏អាចថាបាន។
សម្តេចសង្កត់ធ្ងន់ថា សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្ម ធ្វើឱ្យមានសភាពមិន ច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។
ការថ្លែងរបស់សម្តេចយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍៕



