តាមសម្ដីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី ១៣ ខែកក្កដា នេះបានឱ្យដឹងថា ជាមួយការបង្ហាញកេរ្តិ៍ខ្មាសលេចលើលេចក្រោមនៅលើបណ្ដាញសង្គម ថ្មីៗនេះខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានកោះហៅ កក្ដដា សោភ័ណ្ណ ទៅដុសក្អែលម្ដងរួចហើយ ប៉ុន្តែលោកជំទាវថា នៅឡើយតែអ្នកនាង ទ្រិញ ផល្លា ឯណេះវិញទេ ដែលនៅមិនទាន់ឃើញមានវិធានការ។

លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហាញរូបភាពអ្នកនាង ទ្រិញ ផល្លា សៀកពាក់សិចស៊ីប៉ុន្មានសន្លឹក និងលើកឡើងយ៉ាងហួសចិត្តថា អ្នកនាងទ្រិញ ផល្លា បង្ហាញកេរ្ដិ៍ខ្មាសរបស់នាង ឡើងប្រុសៗមួយចំនួនឈាមច្រមុះ ហើយបើតាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា ២៤៩ បទបង្ហាញកេរ្តិ៍ភេទ អំពើបង្ហាញកេរ្តិ៍ភេទដែលនាំឱ្យអ្នកដទៃមើលឃើញ អាចនឹងជាប់ពន្ធនាគារយ៉ាងតិច ៣ខែ និងបង់ប្រាក់ពិន័យរហូតដល់៥សែនទៀត។
នេះជាសារបង្ហោះទាំងស្រុងនៅលើបណ្ដាញសង្គមហ្វេសប៊ុកលោកជំទាវ ហ៊ុន ស៊ីណាត៖ «ខ្ញុំឆ្ងល់ថា កក្ដដា សោភ័ណ្ឌ ម្សិលមិញ ខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិឡា ហៅទៅអប់រំ ដោយវាបង្ហាញកេរ្តិ៍ភេទ ខ្ញុំរង់ចាំមើលថាតើច្បាប់ត្រូវហៅស្រីល្អនេះដែរទេ ពីព្រោះវានេះបង្ហាញកេរ្តិ៍ម៉ែវាខ្លាំងជាង កក្ដដា សោភ័ណ្ឌ ដែលខ្លួនវាជាមនុស្សប្រភេទទី៣ ចំណែកស្រីពិតដូចនាង ទ្រិញ ផល្លា ដែលបង្ហាញកេរ្ដិ៍គាត់ ឡើងប្រុសៗមួយចំនួនឈាមច្រមុះនោះ។ សូមមិត្តរួម Facebook ទាំងអស់គ្នារង់ចាំមើលថា ច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា ២៤៩ បទបង្ហាញកេរ្តិ៍ភេទ អំពើបង្ហាញកេរ្តិ៍ភេទដែលនាំឲ្យអ្នកដទៃមើលឃើញ នៅក្នុងទីកន្លែងមួយដែលសាធារណជនអាចមើលឃើញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ថ្ងៃ ទៅ៣ ខែ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ៥០០.០០០ រៀល ។ នាង កក្ដដា វាឆាតមកខ្ញុំរហូតរូបវាដូចនេះឯង តែស្រីម្នាក់នេះស្លៀកសាហាវជាងប្រភេទទី៣ ចាំមើលវាចូលដេកសុីបាយស្រាប់ដែរអត់។ សូមមេត្តាមើលក្នុងTikTok ផង ច្រើនណាស់»៕







