BTS ត្រៀមមានកម្មវិធីថ្មីផ្សាយលើប៉ុស្ដិ៍ Disney ក្រោយក្រុមហ៊ុន Walt Disney នៅប៉ែកអាស៊ីប៉ាស៊ីហ្វិច និងក្រុមហ៊ុន HYBE បានប្រកាសពីកិច្ចសហប្រតិបត្តិការផលិត Content ជាលក្ខណៈសកល ដែលអាចឱ្យតន្ត្រីនិងឧស្សហកម្មសិល្បៈពីកូរ៉េខាងត្បូងអាចលេចមុខមាត់លើឆាកអន្តរជាតិ។

កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងឈ្មោះ Content ជាលក្ខណៈសកលរបស់ក្រុមហ៊ុន HYBE បូកនឹងភាពយន្តឯកសារ BTS ចំនួនពីគឺ «BTS: Permission to Dance on Stage» និង «LA and BTS Monuments: Beyond the Star» បានសេចក្ដីថា Disney ក៏នឹងបញ្ចាំងភាពយន្តទាំងពីរនេះផងដែរ។
ក្រៅពីភាពយន្តឯកសារ BTS ហើយនោះនៅក្នុងកិច្ចសហប្រតិបត្តិការនេះក៏រួមបញ្ចូលទាំងកម្មវិធី «In The Soop Friendcation» កម្មវិធីដើរកម្សាន្តដែលមានសមាជិក BTS គឺ V តារាសម្ដែងឯករឿង «Itaewon Class» លោក Park Seo Jun តួពីភាពយន្ត «Parasite» Choi Woo Shik , Park Hyung Sik និង Peakboy។

ភាគី Walt Disney និង HYBE សុទ្ធតែរំភើបរីករាយនិងបង្ហាញគំនិតសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការលើការងាររបស់ក្រុមហ៊ុនទាំងពីរនេះ ហើយសង្ឃឹមថាអ្នកគាំទ្រនឹងទទួលបាននូវចំណីអារម្មណ៍កាន់តែប្លែកថ្មីជាក់ជាមិនខាន៕
ប្រភព ET Canada
