ភ្នំពេញ៖ បុរសម្នាក់បើករថយន្តល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់ចំនួន១ ផ្ទាំងនិងបណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង ២០ នាទីយប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតតាមបណ្តោយផ្លូវ ២៧១ ត្រង់ចំណុចខាងមុខវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារឲ្យបានដឹងថា៖ នៅមុនពេលកើតហេតុគេបាន ឃើញរថយន្តម៉ាក TOYOTA VIOS មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AQ-1120 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីលិចទៅកើត។
លុះពេលធ្វើដំណេីរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បើកបរក្នុងស្ថានភាពល្បឿនលឿនថែមទាំងខ្វះការប្រុងប្រយ័ត្ន សង្ស័យថាស្រវឹងរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន១ ផ្ទាំងនិងបណ្តាលឲ្យរថយន្តរងការខូចខាតចំផ្នែកខាងមុខធ្ងន់ធ្ងរខ្ទិចទាំងស្រុង។

បច្ចុប្បន្នក្រោយពេលកេីតហេតុសម្ថកិច្ចជំនាញបានធ្វេីការវាស់វែង និងបានយករថយន្តទៅរក្សាទុកនៅករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយទៅតាមនិតិវិធីច្បាប់នៅពេលក្រោយបន្តទៀតផងដែល៕
អត្ថបទ៖ លី សុភាស់

