ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការដោះលែងមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ជាប់ចោទពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធនឹងការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ជំនួសឪពុកប្រមាណ១០ ម៉ឺនដុល្លារ ក្រោយពីដាក់របស់ធានា។

មន្ត្រីរូបនោះមានឈ្មោះ នូវ ច័ន្ទមង្គល ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ការឃាត់ខ្លួនមន្ត្រីនគរបាលក្រសួងមហាផ្ទៃរូបនេះ បញ្ជូទៅតុលាការគឺសមត្ថកិច្ចអនុត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រស៊ើបសួរទទួលចាត់ការលើសំណុំរឿងនេះ ។

តាមដីកាបង្គាប់ឲ្យនាំខ្លួន ត្រូវបានដាក់ឲ្យឈ្មោះ នូវ ច័ន្ទមង្គល ស្ថិតក្រោមការពិនិត្យពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌមាន ចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

ពាក់ពន្ធករណីនេះ តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា លុយប្រហែល១០ ម៉ឺនដុល្លារអាមេរិក លុយនោះឪពុកម្តាយជាអ្នកជំពាក់គេទេ តែក្រោយមកលោក នូវ ច័ន្ទមង្គល ថាកុំឲ្យមានរឿងដល់ឪពុកម្តាយខ្លួនក៏បានចេញសែកឲ្យទៅដើមបណ្តឹង ដើម្បីសងជំនួសឪពុកម្តាយ៕

អត្ថបទ៖ចតុមុខ

Share.